• 2021-01-19 06:38:32
  • សេដ្ឋកិច្ច

កាន់តែស្រួល! ពីថ្ងៃនេះទៅ អ្នកអាច​បើក​គណនី ABA តាម App "ABA Mobile" បានហើយ!

  • 2021-01-19 06:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ជាធនាគារកម្ពុជាឈានមុខផ្នែកហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីមួយនៅក្នុងកម្មវិធី ABA Mobile របស់ខ្លួនគឺ គណនីរហ័ស។ គណនីរហ័សនេះជំនួសឲ្យមធ្យោបាយកាលពីមុនៗក្នុងការបើកគណនីធនាគារនៅតាមសាខាដែលតម្រូវឲ្យធ្វើដំណើរមកកាន់សាខា និងឆ្លងកាត់នីតិវិធីផ្លូវការវែងឆ្ងាយជាច្រើន។

ចាប់ពីពេលនេះតទៅ ប្រជាជនកម្ពុជាពេញវ័យដែលមានបំណងចង់ប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានតាមរយៈកម្មវិធី ABA Mobile ក្នុងរយៈពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

គណនីរហ័សអាចបើកបានដោយគ្រាន់តែអនុវត្តតាមជំហានងាយៗចំនួនបី៖

១. ការបញ្ជាក់អត្តសញ្ញាណ

២. ការជ្រើសរើសរូបិយប័ណ្ណរបស់គណនី

៣. ការបង្កើតព័ត៌មានសុវត្ថិភាព

នៅពេលបង្កើតគណនីរហ័សបានសម្រេចហើយ អតិថិជនអាចពិនិត្យសមតុល្យគណនី ទទួល និងផ្ទេរប្រាក់ ទូទាត់វិក្កយបត្រនានា ទូទាត់ដោយប្រើ ABA PAY នៅតាមហាង ភោជនីយដ្ឋាន ឬតាមអនឡាញ និងទទួលសារជូនដំណឹងសម្រាប់រាល់ប្រតិបត្តិការទាំងអស់។

គណនីរហ័សនេះអាចដាក់ប្រាក់ចូលបានយ៉ាងងាយស្រួលតាមរយៈម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដកដាក់ប្រាក់របស់ធនាគារ ABA ឬតាមរយៈការទទួលប្រាក់ពីគណនី ABA ណាមួយ ពីធនាគារក្នុងស្រុក ឬពីកាបូបអេឡិកត្រូនិកផ្សេងៗទៀត។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា៖ *"យើងជឿជាក់ថា គណនីរហ័ស ABA នឹងបើកឲ្យមានឱកាសថ្មីៗសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ដែលមិនទាន់ប្រើប្រាស់សេវាធនាគារ ហើយត្រូវការប្រើប្រាស់សេវាហិរញ្ញវត្ថុ”។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA

“នៅធនាគារ ABA យើងយល់ថា យើងទាំងអស់គ្នាពិតជាមានជីវិតដ៏មមាញឹក ដូច្នេះជាមួយមុខងារដ៏ងាយស្រួលនេះ អតិថិជនថ្មីរបស់ធនាគារអាចបើកគណនី ABA ដំបូងរបស់ខ្លួនដោយងាយស្រួលពីលំនៅដ្ឋាន ឬពីកន្លែងការងាររបស់ខ្លួនដោយមិនបាច់ចំណាយពេលស្ទះចរាចរណ៍ ឬរង់ចាំទៀតទេ។ គណនីរហ័សនេះស្របជាមួយគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយការរីករាលដាលវីរុសកូវីដ-19 ហើយយើងក៏សង្ឃឹមផងដែរថា គណនីរហ័សនេះនឹងជួយជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា"។

សម្រាប់ព័ត៌មានបន្ថែមអំពីគណនីរហ័សនេះ សូមចូលទៅកាន់ ទំព័រគណនីរហ័សនៅទីនេះ https://www.ababank.com/km/instant-account/

មតិយោបល់