• 2021-01-19 10:20:15
  • ព័ត៌មាន

៤ឆ្នាំជាប់គ្នា! ពានរង្វាន់និយោជកឆ្នើមនៅកម្ពុជាបានទៅលើក្រុមហ៊ុន យូនីលីវើ

  • 2021-01-19 10:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេ បានទទួលពានរង្វាន់និយោជកឆ្នើមនៅកម្ពុជាសម្រាប់ឆ្នាំ ២០២១ (Cambodia’s Best Employer Brand award for 2021) នៅក្នុងកម្មវិធី Cambodia Employer Branding Awards។

កម្មវិធី Cambodia Employer Branding Awards លើកទី ១៥ នេះ ប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធអ៉ីនធឺណិតនៅភ្នំពេញកាលពីថ្ងៃទី១២ ខែមករា ២០២១ ដែលរៀបចំដោយវិទ្យាស្ថាន Employer Branding ក្រុមហ៊ុន World HRD Congress និង Stars of the Industry Group ដើម្បីទទួលស្គាល់ភាពជាអ្នកដឹកនាំ និងបុគ្គលកំពូលៗនៅកម្ពុជា សម្រាប់ការប្តេជ្ញាក្នុងការគ្រប់គ្រងបុគ្គលិកដែលមានទេពកោសល្យ និងឧត្តមភាពរបស់និយោជក។

« យូនីលីវើ ជាក្រុមហ៊ុន ផ្តើមចេញពីគោលបំណងជំហរបស់ខ្លួន ដែលគោលបំណងសំខាន់របស់យើង គឺជួយដល់ការរស់នៅរបស់និយោជិតឲ្យប្រសើរ អ្នកប្រើប្រាស់ និងសហគមន៍ដែលនៅជុំវិញពួកយើងតាមរយៈស្លាកយីហោ និងសកម្មភាពដឹកនាំដោយគោលបំណងរបស់យើង។ ក្រុមហ៊ុន យូនីលីវើ ត្រូវបានទទួលស្គាល់ជាសាកលថា ជានិយោជកពេញចិត្ត ជ្រើសរើសដោយនិស្សិតបញ្ចប់ការសិក្សា និងអ្នកជំនាញដែលមានបទពិសោធន៍ ហើយឈ្នះពានរង្វាន់ Cambodia’s Best Employer Brand រយៈពេល ៤ ឆ្នាំជាប់ៗគ្នា នេះសបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុន យូនីលីវើ ជានិយោជកដែលអ្នកពេញចិត្តនៅកម្ពុជា»។ នេះ​បើ​តាមការឲ្យដឹង​ពី លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលីវើ ប្រចាំប្រទេស កម្ពុជា និងឡាវ។

លោក​បន្តថា ៖ «យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលទទួលបានការទទួលស្គាល់បែបនេះក្នុងពេលលំបាកសម្រាប់អ្នករាល់គ្នា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ។ អាទិភាពចម្បងរបស់ ក្រុមហ៊ុនយូនីលីវើ នៅតែបន្តថែរក្សាសុខសុវត្ថិភាពដល់បុគ្គលិករបស់យើង អ្នកប្រើប្រាស់ និងសមត្ថភាពអាជីវកម្មរបស់យើង ដើម្បីបន្តបម្រើដល់អតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ »។

«នៅក្រុមហ៊ុន យូនីលីវើ យើងបានថែរក្សាការងារ និងជីវភាពរស់នៅរបស់និយោជិតដោយផ្ទាល់ និងដោយប្រយោល បើទោះជាមានបញ្ហាប្រឈមយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតក៏ដោយ។ ក្រុមហ៊ុន យូនីលីវើ ផ្តល់សិទ្ធិដល់ពួកគាត់ក្នុងការបញ្ចេញសមត្ថភាពតាមរយៈការងារដែលមានភាពរហ័សរហួន តែងតែធ្វើឲ្យមានភាពងាយស្រួល និងឈានមុខគេសម្រាប់អនាគតនៃការងារ»។ លោក​បញ្ជាក់​បន្ថែម។

ក្រុមហ៊ុន យូនីលីវើ កម្ពុជា ជាក្រុមហ៊ុនដែលធ្វើការចម្រុះយេនឌ័រ ក្នុងនោះនិយោជិតជាស្រី្តមានចំនួន ៤៥% ។ បុគ្គលិកក្នុងស្រុក ត្រូវបានតែងតាំងជាបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន និងក្រុមការងារថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមានចំនួន ៨១% ជាអ្នកនៅក្នុងស្រុក និង ៦៣% ជាស្ត្រី។ «U R AWESOME” និង“ ពានរង្វាន់ Compass in Action & HERO Awards” គឺជាគម្រោងនៃការទទួលស្គាល់របស់និយោជិត ដើម្បីបង្កើនការទទួលស្គាល់វប្បធម៌ក្រុមហ៊ុនយូនីលីវើ និងអភិវឌ្ឍការលើកទឹកចិត្ត និងភាពពេញចិត្តរបស់និយោជិត។

លោក សុធូ បានបន្ថែមទៀតថា ៖ « ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមការងារ ដែលខិតខំធ្វើការងាររាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ដើម្បីធ្វើឲ្យក្រុមហ៊ុនយូនីលីវើ អាចបង្កើតស្តង់ដារថ្មីនៅក្នុងវិស័យនេះ។ ខ្ញុំក៏សូមអរគុណជាខ្លាំងចំពោះក្រុមការងារថ្នាក់ដឹកនាំទាំងអស់សម្រាប់រាល់ការគាំទ្រនូវដំណើរការរបស់យើង ដើម្បីបង្កើតក្រុមហ៊ុនដែលមានការអនុវត្តខ្ពស់ និងបំផុសគំនិតនៅកម្ពុជា»៕

មតិយោបល់