• 2021-01-20 05:22:54
  • ព័ត៌មាន

ក្នុងចំណោមខេត្តទាំងអស់​របស់កម្ពុជា គឺមានតែ​ខេត្ត ៣ ប៉ុណ្ណោះ ដែល​មានក្រុង ២

  • 2021-01-20 05:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា ចែកចេញជា ២៥ រាជធានី-ខេត្ត គឺរាជធានី ចំនួន ១ (ភ្នំពេញ) និងខេត្ត ២៤។ ច្បាប់ស្ដីពីការគ្រប់គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលអនុម័ត​កាលពីឆ្នាំ២០០៨ បាន​ចែងថា រាជធានី ចែកជាខណ្ឌ ចំណែក​ខេត្ត ចែកជាក្រុង និងស្រុក។

ក្នុងចំណោមខេត្តទាំង ២៤ គឺ មានតែខេត្តចំនួន ៣ ដែលមានក្រុង ២ ខណៈខេត្ត​ ២១ ផ្សេងទៀត គឺមានក្រុងតែ ១ប៉ុណ្ណោះ។

ខេត្ត​ទាំង ៣ នោះ មានដូចខាងក្រោម៖

  • ខេត្តបន្ទាយមានជ័យ៖ មាន ៩ ស្រុក-ក្រុង (ស្រុក ៧ , ក្រុង ២)។ ក្រុង ២នោះ គឺ ក្រុង​សិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។

  • ខេត្តស្វាយរៀង៖ មាន ៨ ស្រុក-ក្រុង (ស្រុក ៦ , ក្រុង ២)។ ក្រុង ២នោះ គឺ ក្រុងស្វាយរៀង និងក្រុងបាវិត ។

  • ខេត្តព្រះសីហនុ៖ មាន ៥ ស្រុក-ក្រុង (ស្រុក ៣ , ក្រុង ២)។ ក្រុង ២ នោះ គឺ ក្រុងព្រះសីហនុ និងក្រុង​កោះរ៉ុង។

ចំណែក​រាជធានីភ្នំពេញ និងខេត្ត ២១ផ្សេងទៀត មានចំនួនខណ្ឌ - ក្រុង - ស្រុក ដូចខាងក្រោម៖

  • រាជធានីភ្នំពេញ៖ មាន ១៤ ខណ្ឌ

  • ខេត្តបាត់ដំបង៖ មាន ១៤ ស្រុក-ក្រុង (ស្រុក ១៣ / ក្រុង ១)

  • ខេត្តព្រៃវែង៖ មាន ១៣ ស្រុក-ក្រុង (ស្រុក ១២ / ក្រុង ១)

  • ខេត្តសៀមរាប៖ មាន ១២ ស្រុក-ក្រុង (ស្រុក ១១ / ក្រុង ១)

  • ខេត្តកណ្ដាល៖ មាន ១១ ស្រុក-ក្រុង (ស្រុក ១០/ ក្រុង ១)

  • ខេត្តកំពង់ចាម៖ មាន ១០ ស្រុក-ក្រុង (ស្រុក ៩ / ក្រុង ១)

  • ខេត្តតាកែវ៖ មាន ១០ ស្រុក-ក្រុង (ស្រុក ៩ / ក្រុង ១)

  • ខេត្តកំពង់ធំ៖ មាន ៩ ស្រុក-ក្រុង (ស្រុក ៨ / ក្រុង ១)

  • ខេត្តរតនគិរី៖ មាន ៩ ស្រុក-ក្រុង (ស្រុក ៨ / ក្រុង ១)

  • ខេត្តកំពង់ឆ្នាំង៖ មាន ៨ ស្រុក-ក្រុង (ស្រុក ៧ / ក្រុង ១)

  • ខេត្តកំពង់ស្ពឺ៖ មាន ៨ ស្រុក-ក្រុង (ស្រុក ៧ / ក្រុង ១)

  • ខេត្តកំពត៖ មាន ៨ ស្រុក-ក្រុង (ស្រុក ៧ / ក្រុង ១)

  • ខេត្តព្រះវិហារ៖ មាន ៨ ស្រុក-ក្រុង (ស្រុក ៧ / ក្រុង ១)

  • ខេត្តត្បូងឃ្មុំ៖ មាន ៧ ស្រុក-ក្រុង (ស្រុក ៦ / ក្រុង ១)

  • ខេត្តកោះកុង៖ មាន ៧ ស្រុក-ក្រុង (ស្រុក ៦ / ក្រុង ១)

  • ខេត្តពោធិ៍សាត់៖ មាន ៧ ស្រុក-ក្រុង (ស្រុក ៦ / ក្រុង ១)

  • ខេត្តក្រចេះ៖ មាន ៦ ស្រុក-ក្រុង (ស្រុក ៥ / ក្រុង ១)

  • ខេត្តស្ទឹងត្រែង៖ មាន ៦ ស្រុក-ក្រុង (ស្រុក ៥ / ក្រុង ១)

  • ខេត្តមណ្ឌលគិរី៖ មាន ៥ ស្រុក-ក្រុង (ស្រុក ៤ / ក្រុង ១)

  • ខេត្តឧត្តរមានជ័យ៖ មាន ៥ ស្រុក-ក្រុង (ស្រុក ៤ / ក្រុង ១)

  • ខេត្តកែប៖ មាន ២ ស្រុក-ក្រុង (ស្រុក ១ / ក្រុង ១)

  • ខេត្តប៉ៃលិន៖ មាន ២ ស្រុក-ក្រុង (ស្រុក ១ / ក្រុង ១)

សម្រាប់ឈ្មោះក្រុង-ស្រុក-ខណ្ឌ​ទាំងអស់ប្រចាំខេត្ត-រាជធានី ទាំង ២៥ [Sabay] នឹងផ្សាយជូននាពេលបន្ទាប់៕

មតិយោបល់