- 2021-01-20 08:03:35
- ព័ត៌មាន
ប្រសើរណាស់! អគារសាលាបារាំងចុងបូព៌ា អាយុជាង១០០ឆ្នាំ នៅសៀមរាប នឹងត្រូវជួសជុលឡើងវិញ!
- 2021-01-20 08:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសើរណាស់! អគារសាលាបារាំងចុងបូព៌ា អាយុជាង១០០ឆ្នាំ នៅសៀមរាប នឹងត្រូវជួសជុលឡើងវិញ!
ចន្លោះមិនឃើញ
ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញគ្រប់នាយកដ្ឋាន បានចុះទៅពិនិត្យសំណង់អគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំ នៅខាងលិចប្រាសាទបាយ័ន្ត ដើម្បីពិនិត្យពីស្ថានភាពសំណង់ និងឱ្យរៀបចំជួសជុលអាគារនេះឡើងវិញ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា។
ការចុះពិនិត្យនេះ ធ្វើឡើងអំឡុងការត្រួតពិនិត្យការងារប្រចាំខែរបស់អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
ប្រភពដដែលបញ្ជាក់ថា ការពិនិត្យ និងរៀបចំជួសជុលសំណង់អគារសាលាបារាំងចុងបូព៌ា គឺសម្រាប់ទុកជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុកនិងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ។
សូមបញ្ជាក់ថា ក្រៅពីពិនិត្យអគារសាលាបារាំងចុងបូព៌ា ឯកឧត្តមហង្ស ពៅ និងអ្នកជំនាញ ក៏បានចុះពិនិត្យទីតាំងមួយចំនួនដែលចាំបាច់ត្រូវកែសម្រួលប្រព័ន្ធរំដោះទឹក លើកកម្ពស់សោភ័ណភាពទូទៅក្នុងតំបន់ប្រាសាទ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍រមណីយដ្ឋានអង្គរក្រោយជំងឺកូវីដ-១៩ ផងដែរ។ ការត្រួតពិនិត្យនៅតាមទីតាំងជាក់ស្តែងរបស់ឯកឧត្ដម ហង្ស ពៅ និងក្រុមអ្នកជំនាញ គឺដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេសនិងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ៕