• 2021-01-20 09:14:57
  • ព័ត៌មាន

ចង់ទៅមើលថ្ងៃលិច នៅភ្នំបាក់ខែង មុននិងក្រោយម៉ោង៤ គួរតែបានដឹងរឿងទាំងនេះ

  • 2021-01-20 09:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទភ្នំបាខែង ជាប្រាសាទមួយសង់លើកូនភ្នំធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ និងមានចំងាយ ១៣០០ម៉ែត្រខាងជើងប្រាសាទអង្គរវត្ដ ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្ស ទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនានិកាយព្រះឥសូរ ។ ប្រាសាទភ្នំបាខែងមានឈ្មោះ ដើមថា យសោធរគិរី ( ភ្នំរបស់យសោវរ្ម័ន ) ហើយហៅម្យ៉ាងទៀតថា ភ្នំំកណ្ដាល ។

ភ្នំបាខែងគឺជារមណីយដ្ឋានបែបធម្មជាតិ និងប្រវត្ដិសាស្ដ្រដែលមានសារសំខាន់ណាស់ កំពុងបានទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងឱ្យមកទស្សនា យ៉ាងណាមិញអ្នកទេសចរជាតិ និងអន្តរជាតិ គួរតែបានដឹងរឿងទាំងនេះ មុនសម្រេចចិត្តទៅទស្សនាប្រាសាទភ្នំបាក់ខែង។

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានសហការជាមួយអង្គការ World Monuments Fund ក្នុងឆ្នាំ២០០៦ រៀបចំគ្រប់គ្រងភ្ញៀវ ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់អវិជ្ជមានពីភ្ញៀវទេសចរ មានចំនួនច្រើនពេកដែលហួសពីសមត្ថភាពផ្ទុកបាន ដោយបានកំណត់នូវ គម្រោងសៀគ្វី នៃកន្លែងដែលអាចទស្សនាបាន និងពេលវេលាចំនួនពីរ ដូចខាងក្រោម ៖

  • ១. ការកំនត់ម៉ោង និងកន្លែងអាចទស្សនាបានចាប់ពីពេលព្រឹកព្រលឹមដល់ម៉ោង៤:០០រសៀល ។ ក្នុងរូបភាពខាងក្រោមនេះបង្ហាញថា គំនូស និងផ្ទៃដែលមានព៌ណបៃតង គឺភ្ញៀវទេសចរអាចឆ្លងកាត់បាន ចំណែកគំនូសដែលមាន ព៌ណក្រហមជាគំនូសដែលត្រូវហាមឆ្លងកាត់ ។
  • ២. ការកំនត់ម៉ោង និងកន្លែង ដែលអាចទស្សនាបានចាប់ពីម៉ោង៤:០០ រសៀល មិនអនុញ្ញាតឱ្យភ្ញៀវទេសចរ ឆ្លងកាត់ ឫឡើងទៅទស្សនានៅលើប្រសាទដែលនៅក្នុងគំនូសពណ៌ក្រហមឡើយ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទ៖​ Art

មតិយោបល់