• 2021-01-21 03:30:48
  • ព័ត៌មាន

ក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃ បើទោះជាអ្នកមិនទាន់មានលុយគ្រប់ក៏ដោយ!

  • 2021-01-21 03:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខំធ្វើការរាល់ថ្ងៃ អ្នកណាមិនស្រមៃប៉ងចង់បានផ្ទះមួយដ៏ស្រស់ស្អាត ជាកម្មសិទ្ធរបស់ខ្លួនឯង?

គិតគូរអនាគត ផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ និងមនុស្សជាទីស្រលាញ់ ផ្ទះជាជម្រើសទីមួយដែលអ្នកគួរមាន។ ប៉ុន្តែចង់ទិញផ្ទះមួយ អាចពិបាកបន្តិចព្រោះត្រូវចំណាយច្រើន។ ពេលខ្លះពិបាកណាស់ទម្រាំមើលឃើញផ្ទះមួយដែលខ្លួនឯងស្រលាញ់ ហើយបើមិនប្រញាប់ប្រមូលលុយទិញ អាចគេទិញមុនបាត់ ខូចចិត្តមិនខាន។

កុំបារម្ភ! បច្ចុប្បន្ន អ្នកនៅតែអាចក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃ បើទោះបីជាអ្នកមិនទាន់មានលុយគ្រប់ ដោយការជ្រើសរើសយកសេវាបង់រំលស់ ស្របតាមលទ្ធភាពរបស់អ្នក។

ការស្នើសុំឥណទានគេហដ្ឋាន បច្ចុប្បន្ន គឺជាជម្រើសទីមួយរបស់មនុស្សសម័យថ្មី ដែលមិនសូវស្មុគស្មាញ ហើយអំណោយផលជាងការប្រើលុយសន្សំទាំងដុំទៅទិញផ្ទះ ខណៈគេអាចបង្វិលលុយដែលមានយកមករកស៊ីវិញ ។

បើមើលឃើញផ្ទះដែលស្រលាញ់ហើយ ចង់បានខ្លាំង?

ហើយកំពុងរកមើល ឥណទានគេហដ្ឋានពេលនេះ កញ្ចប់ឥណទានគេហដ្ឋាន របស់ធនាគារ ហ្វីលីព គឺជាជម្រើសល្អបំផុតនាពេលបច្ចុប្បន្ន ដែលផ្តល់លក្ខខណ្ឌល្អមិនធ្លាប់មានដូចជា ៖

  • ទំហំកម្ចី (ឥណទាន) រហូដល់ទៅ ៩០% នៃថ្លៃផ្ទះ
  • រយៈពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំ
  • អត្រាការប្រាក់ប្រចាំខែ ០.៦៩% ។

ការផ្តល់ជូននេះ គិតចាប់ពីថ្ងៃទី ០១ មករា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ប៉ុណ្ណោះ។

លក្ខខណ្ឌនៃការដាក់ពាក្យស្នើសុំ ឆាប់រហ័ស មិនស្មុគស្មាញនោះទេ។

ចាប់អារម្មណ៍? សម្រាប់ព័ត៌មានលម្អិត អាចទៅកាន់ទីសាខាណាមួួយរបស់ ធនាគារ ហ្វីលីព ឬទាក់ទងបាន ២៤ម៉ោងក្នុងមួយសប្ដាហ៍តាមរយៈ៖

  • លេខទូរសព្ទ៖ 086 930 000/089 989 818
  • ឬហ្វេសបុកផេក៖ PhillipBank Cambodia
  • បញ្ជាក់៖ ការផ្តល់ជូននេះចាប់ពីថ្ងៃទី០១ មករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់