• 2021-01-22 02:02:48
  • ព័ត៌មាន

ស្ងាត់ៗ! ថៃសម្ងំសង់ផ្លូវជិះកង់វែងបំផុតនៅអាស៊ីអាគ្នេយ៍ មានលក្ខណៈពិសេសមួយប្លែក

  • 2021-01-22 02:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ជិះ​កង់​ដ៏​វែង​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​ និង​នៅ​អាស៊ាន​ ដែនដី​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​មូល​ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឲ្យ​ក្នុង​នោះ​មាន​ប្រជាជន​ជា​ច្រើន​ចូលរួម​ជិះ​កង់​លើ​ផ្លូវ​ថ្មី​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​ថៃ​ ផ្លូវ​នោះ​មាន​ចម្ងាយ​មួយ​ជុំ​ធំ​ ២៣​គីឡូ​ម៉ែត្រ​សម្រាប់​អ្នក​ពូកែ​ជិះ​កង់​ អាជីព​ និង​មិន​អាជីព​ ហើយ​មួយ​ផ្នែក​ទៀត​មាន​ចម្ងាយ​ ១,៦​គីឡូម៉ែត្រ​សម្រាប់​អ្នក​រត់​ហាត់​ប្រាណ​ និង​ជិះ​កង់​រយៈ​ចម្ងាយ​ខ្លី​។ លក្ខណៈ​ពិសេស​ដោយឡែក​មួយ​ទៀត​របស់​ផ្លូវ​កង់​នេះ​គឺ​ធ្វើ​ព័ទ្ធ​ជុំវិញ​ប្រលាន​យន្តហោះ​អន្តរជាតិ​សុវណ្ណភូមិ​ នា​ទីក្រុង​បាងកក​ អាច​មើល​ឃើញ​ទិដ្ឋភាព​យន្តហោះ​ឡើង​ចុះ​យ៉ាង​ប្លែក​ភ្នែក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវ​ត្រូវ​បាន​បែងចែក​ជា​ពីរ​គន្លង​ គឺ​ពណ៌​ស្វាយ​សម្រាប់​អ្នក​ជិះ​កង់​កម្រិត​អាជីព​ Pro និង​ពណ៌​ខៀវ​សម្រាប់​អ្នក​ជិះ​កម្សាន្ត​ ឬ​ចាប់​ផ្ដើម​សាកល្បង​ដែល​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​ Beginner។​ ថវិកា​ឧបត្ថម្ភ​បាន​មក​ពី​ធនាគារ​ពាណិជ្ជ​ស្យាម​ Siam Commercial Bank។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​របស់​រដ្ឋាភិបាល ​ដែល​មាន​ឈ្មោះ​ថា​ ពលរដ្ឋ​ថៃ​មាន​សុភមង្គល​ឡើង​វិញ​ និង​មាន​បំណង​លើក​កម្ពស់​ការ​ជិះ​កង់ ​ដោយ​ចាត់​ទុក​ថា​ជា​មធ្យោបាយ​រក្សា​សុខភាព​និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូល​ចិត្ត​ហាត់​ប្រាណ​។ គម្រោង​នេះ​ក៏​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ថៃ​ ក្រោយ​ចប់​វិបត្តិ​កូវីដ​នៅ​ថ្ងៃ​អនាគត​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Thai PBS ប្រែសម្រួល៖ សៀនហួរ

មតិយោបល់