• 2021-01-22 02:50:25
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុងបូព៌ានៅខាងលិចប្រាសាទបាយ័ន្ត

  • 2021-01-22 02:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតសាលាបារាំងចុងបូព៌ា ជាកន្លែងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យអាណានិគមបារាំង ដែលមានអាយុកាលជាង១០០ឆ្នាំហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំឯកឧត្តម ម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ាឡើងវិញ។

គួរបញ្ចាក់ដែរថា សាលាបារាំងចុងបូព៌ានេះ មានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត ៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់
អត្ថបទថ្មី