• 2021-01-22 03:12:39
  • ព័ត៌មាន

ព្រឹកនេះ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដាក់ឲ្យចរាចរចំនួន ២ខ្សែបណ្តោះអាសន្ន

  • 2021-01-22 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២២​ខែមករា ឆ្នាំ២០២១ នេះ​ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ឲ្យ ដំណើរការ ជាបណ្តោះអាសន្ន នូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ។ ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនោះរួមមាន៖

១- ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។

២- ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ១.៨៦ម៉ែត្រ ធៀបនឹងកំពស់នីវ៉ូផ្លូវជាតិលេខ ៣៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី