• 2021-01-22 04:32:45
  • សេដ្ឋកិច្ច

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬសក្នុងប្រទេសកម្ពុជារយៈពេល៥ឆ្នាំ ជាមួយនឹងការរីកលូតលាស់នៃទីក្រុង

  • 2021-01-22 04:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល៥ឆ្នាំមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឬសកាន់តែរឹងមាំនៅកម្ពុជា លើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ក្រុមហ៊ុនមួយនេះ បានកសាងនូវសណ្ឋាគារលំដាប់ផ្កាយប្រាំ ផ្សារទំនើប អគារស្នាក់នៅ អាហារដ្ឋាន និងក្រុមជាច្រើនទៀតនៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ និង ខេត្តសៀមរាប ប្រកបដោយគុណភាព គុណតម្លៃ ផ្ដល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។

លោក Steven នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាននិយាយនៅក្នុងបទសម្ភាសន៍ឲ្យដឹងថា «យើងយកប្រទេសកម្ពុជាជាចំណុចសំខាន់របស់ក្រុមហ៊ុន ហើយបន្ដអភិវឌ្ឈន៍នៅទីនេះ ដោយករាជធានីភ្នំពេញជាទីតាំងស្នូល និងខេត្តព្រះសីហនុ និងខេត្តសៀមរាប គឺជាស្លាបទាំងពីរ នៃផែនការមេរបស់ក្រុមហ៊ុន»។

នៅអំឡុងការផ្ទុះជំងឺកូវីដ១៩ លោក Steven នៅតែជឿជាក់លើវិស័យអចលនទ្រព្យនៅតែបន្ដដំណើរការ។ ដំណើរការព្រោះប្រទេសមួយនេះ នៅខ្វះតម្រូវការច្រើននៅឡើយ ខណៈសន្ទុះនៃសេដ្ឋកិច្ចឡើងខ្លាំង កាលពីអំឡុងឆ្នាំ ២០១៤។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់