• 2021-01-22 07:50:13
  • ព័ត៌មាន

ឱកាសចំណេញ! គម្រោងថ្មី ផាក លែន 6A របស់ ជីប ម៉ុង លែន បើក​លក់​ជាផ្លូវការ និងបញ្ចុះតម្លៃ​ដល់ ៨%

  • 2021-01-22 07:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ខែ។

ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់១២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។

លោកឧកញ៉ា លាង ហួង (ហេនរី) បញ្ជាក់ថា៖ «គម្រោង ផាក លែន ៦A នឹងមានវត្តមានមណ្ឌលផ្សារទំនើបដ៏ធំ មជ្ឈមណ្ឌលកីឡាដែលមានផ្ទៃប្រើប្រាស់រហូតដល់១ម៉ឺនម៉ែត្រការ៉េ សួនឧទ្យាន6A លាតសន្ធឹងស្ទើរពាសពេញគម្រោង មុខងារពិសេសជាងគេ ផ្ទៃសួនកាន់តែធំព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធពេញលេញធំទូលាយ»។ គម្រោង ផាក លែន ៦A របស់ ជីប ម៉ុង លែន ផ្តល់ជូនម៉ូតផ្ទះរហូតដល់១០ប្រភេទ ដែលផ្ទះនីមួយៗត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ និងអាចបំពេញគ្រប់តម្រូវការរបស់អតិថិជន។

អតិថជនដែលចាប់អារម្មណ៍គម្រោង ផាក លែន ៦A សូមអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី២២នេះ ដល់២៦ មករា ២០២១ នៅគម្រោង ផាក លែន ៦A ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A មានចំងាយត្រឹមតែ ១០នាទីពីស្ពានជ្រោយចង្វា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕

មតិយោបល់
អត្ថបទថ្មី