• 2021-01-24 04:14:43
  • ព័ត៌មាន

ទៅដល់សៀមរាបហើយ មិនបានទៅលេងសួនផ្កាដ៏ស្រស់បំព្រងមួយនេះ ស្ដាយថ្លៃសាំងពេកហើយ

  • 2021-01-24 04:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សួនផ្កាក្រអូមឃុនរាម» កំពុងចោលសម្រស់ដ៏ឆើតឆាយ ជាមួយនឹងផ្កាចម្រុះពណ៌ លាតសន្ធឹងជាជួរៗយ៉ាងមានរបៀបនៅជាប់នឹងជើងភ្នំ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តស់ ថ្ងៃសម្រាកចុងសប្តាហ៏ទៅលេងបុប្ផា ក្នុងសួនផ្ការីកស្គុះស្គាយ តាមជើងភ្នំ លាយលំជាមួយខ្យល់ធម្មជាតិដ៏ស្រស់ត្រកាល មានផ្កាច្រើនប្រភេទ ច្រើនពណ៌ចម្រុះបណ្តុះជាជួរ រំលេចជាទស្សនីយភាពដ៏ស្អាតឥតប្រៀប ចង់ថតរូបលេងកម្សាន្តមិនចេះជិនណាយ ។

តាមទំព័រហ្វេសប៊ុកផេក «ទៅលេងបន្ទាយស្រី» ឱ្យដឹងដែរថា នៅទីនោះដែរក៏មានទទួល ការរៀបចំបោះតង់ និង អាហាររដ្ឋានដែលមានរសជាតិឈ្ងុយឆ្ងាញ់ តំលៃសមរម្យ រសជាតិប្រចាំអ្នកភូមិឃុនរាមនេះតែម្តង ។ ទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ច្រកចូលជាប់របងមណ្ឌលសុខភាពឃុនរាម) ។ ម្នាក់តម្លៃ ៤០០០រៀល សម្រាប់ការកម្សាន្តក្នុងសួន ៕

រូបភាពដោយ៖ ទៅលេងបន្ទាយស្រី

មតិយោបល់