• 2021-01-26 08:20:28
  • ព័ត៌មាន

រាជវាំង​ធំ​បំផុត​ នៅ​លើ​ពិភពលោក​តាម​ពិត​ស្ថិត​នៅ​តំបន់​អាស៊ាន​យើង​នេះ​ទេ

  • 2021-01-26 08:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិមាន Istana Nurul Iman ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​ពន្លឺ​នៃ​ជំនឿ គឺជា​រាជវាំង​ផ្លូវការ​របស់​ស្ដេច​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ​ ​ព្រះ​នាម​ ព្រះ​ចៅ ហាសាណាល់បូឡៃយ៉ា។

ព្រះបរមរាជវាំង​​នេះ​មាន​ទីតាំង ស្ថិត​នៅ​​តាម​មាត់​ទន្លេ លាត​សន្ធឹង​លើ​កូន​ភ្នំ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​ប្រ៊ុយណេ​ ដែល​មាន​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Bandar Seri Begawan ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​​ដី​កោះ ប្រ៊ុយណេ។

វិមាន​នេះ​ជារឿយៗ​​ប្រើ​សម្រាប់​ទទួល​ភ្ញៀវ​រដ្ឋ និង​ពិធី​ធ្វើ​បដិសណ្ឋារកិច្ច​ព្រះរាជា ប្រមុខ​ដឹកនាំ​ប្រទេស​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រាជវាំង​ធំ​បំផុត​នៅ​លើ​ពិភពលោក ស្ថិត​នៅ​លើ​ផ្ទៃ​ដី​២​សែន​ម៉ែត្រ​ការេ​ និង​មាន​បន្ទប់​ ១៧៨៨​បន្ទប់ ជាប់​កំណត់ត្រា​របស់​ Guinness៕​​​

ប្រភព៖ guinnessworldrecords អត្ថបទ៖ សៀនហួរ

មតិយោបល់