- 2021-01-27 02:55:14
- សេដ្ឋកិច្ច
បណ្ឌិត គីម ហ៊ាង៖ យុវជនមិនសូវមានលទ្ធភាព គួរទិញដីទុកបើចង់បានផ្ទះនៅភ្នំពេញ
- 2021-01-27 02:55:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង៖ យុវជនមិនសូវមានលទ្ធភាព គួរទិញដីទុកបើចង់បានផ្ទះនៅភ្នំពេញ
ចន្លោះមិនឃើញ
លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យនៅកម្ពុជា បានផ្ដល់យោបល់ និងលើកទឹកចិត្តដល់យុវវ័យថាបើមានលទ្ធភាពគួរទិញដីទុកសម្រាប់ប្រើប្រាស់ ឬសាងសង់ផ្ទះនៅភ្នំពេញ ព្រោះកំណើនតម្លៃ រួមទាំងកំណើនសេដ្ឋកិច្ច បន្តកើនឡើងរៀងរាល់ឆ្នាំ។
អ្នកជំនាញខាងដីធ្លីរូបនេះ បន្តលើកឡើងក្នុងពិធីបើកគម្រោងអភិវឌ្ឍលំនៅឋាន និងដីឡូតិ៍របស់អិមធី ប្រផឹធី ឌីវេឡុបម៉ិន នៅស្រុកអង្គស្នួលថា តាមការសម្លឹងឃើញកំណើនប្រជាជនក្នុងក្រុងចន្លោះពី ២០-៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ខណៈដី ផ្ទះ ក៏ឡើងពី ១០-២០% ផងដែរ។
លោកបានផ្ដល់យោបល់ថា សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យដែលមិនទាន់មានលទ្ធភាពទិញផ្ទះ ហើយចង់បានផ្ទះនៅភ្នំពេញ គួរណាស់ឆ្លៀតទិញដីជាយក្រុងទុកសម្រាប់ប្រើប្រាស់ ឬសាងសង់នៅពេលមានលទ្ធភាពខាងមុខ។ បញ្ជាក់ដែរថា លោកបណ្ឌិត គីម ហ៊ាង ជាអ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia ផងដែរ៕