• 2021-01-28 06:39:53
  • ព័ត៌មាន

ក្រសួងផ្អាករៀបចំកម្មវិធី​ "មហោស្រពសិល្បៈយុវជនទូទាំងប្រទេស"​ ដោយសារហេតុផលមួយ

  • 2021-01-28 06:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជាសកល នៃមេរោគកូវិដ១៩ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ផ្អាកការរៀបចំកម្មវិធី "មហោស្រពសិល្បៈយុវជនទូទាំងប្រទេស"​ និង" ទិវាវប្បធម៍៣មីនាលើកទី២៣ ឆ្នាំ២០២១" ដោយរក្សាទុកត្រឹមការរៀបចំអបអរសាទរ " ទិវាវប្បធម៍៣មីនាលើកទី២៣ ឆ្នាំ២០២១" តាមរយៈការបោះពុម្ភគំនូរផ្សាយ ការចងបដា ការផលិតឯកសារនិងវីដេអូ សម្រាប់ផ្សព្វផ្សាយតាមទូរសន្សន៍ វិទ្យុ និងបណ្តាញសង្គម ។

គួរ​បញ្ជាក់ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ត្រូវបាន​ប្រារព្ធ​ធ្វើឡើងជា​រៀងរាល់​ឆ្នាំ ដើម្បី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់