• 2021-01-28 08:02:46
  • ការអប់រំ

ឱកាសល្អ ! សកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ រយៈពេល៤ឆ្នាំ

  • 2021-01-28 08:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN)​ (ហៅកាត់ថាមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ ដែលជាប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៩-២០២០ មកពីគ្រប់វិទ្យាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមកសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មរយៈពេល៤ឆ្នាំ ក្រោមជំនួយឧបត្ថម្ភថវិកាពី United Service Foundation ដោយផ្ដោតលើថ្លៃបង់ការសិក្សារយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យ។​​

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវ ៖

  • មានសញ្ញាតិខ្មែរ​

  • ជាសិស្សដែលជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៩-២០២០

  • ជាសិស្សក្រីក្រ ដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

កាលបរិច្ឆទ និងទីកន្លែងទទួលពាក្យ​៖

  • ថ្ងៃឈប់ទទួលពាក្យ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៦ម៉០០នាទី នៅការិយាល័យរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ដែលមានអាសយដ្ឋាននៅអគារស៊ីសេន សាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្លូវចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

កាលបរិច្ឆទនៃការសម្ភាស៖

  • ការសម្ភាសធ្វើឡើងនៅ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់