• 2021-01-28 08:17:25
  • ព័ត៌មាន

ចិន​​បង្កើន​ការ​ហោះ​ចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់ ប្រមាណ​៣៨០​ដង​កាល​ពី​ឆ្នាំ​មុន​​

  • 2021-01-28 08:17:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការពារ​ប្រទេសកោះតៃវ៉ាន់បាននិយាយថា​ចុងឆ្នាំ​មុនថា កងទ័ព​រំដោះ​របស់​ប្រជាជន​ចិន បាន​បញ្ជូនយន្តហោះចូល​ក្នុង​ដែនអាកាស​តៃវ៉ាន់​ប្រមាណ ៣៨០ដងកាល​ពី​ឆ្នាំ​ទៅ​មិញ។

ចិន​ចាប់​ផ្តើមបញ្ជូនយន្តហោះចម្បាំងទៅកាន់​កោះ​តៃ​វ៉ាន់នៅក្រោយ​លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បាន​ជាប់​ឆ្នោត​ជា​ថ្មីសម្រាប់អាណត្តិ​ទី​ពីរ​កាល​ពី​ខែ​មករាមុន តែ​សកម្មភាព​នេះបានកើនច្រើន​ឡើងៗ​ក្នុងរយៈពេល​៦​ខែ​ចុងក្រោយ​នៃ​ឆ្នាំ២០២០​ហើយ​នៅពេល​នេះ​មានការ​ហោះចូលសឹង​តែ​រៀង​រាល់​ថ្ងៃ។

ក្រសួង​ការពារ​ជាតិតៃវ៉ាន់កាល​ពី​ដើម​ខែ​មករានិយាយ​ថា​ យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​ចិនបានហោះ​ឆ្លង​កាត់ខ្សែ​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​ជា​លើក​ដំបួង​ចាប់​ពី​ឆ្នាំ​១៩៩៩​មក។ នៅ​ពេល​នោះ​ គេ​បាន​រាយការណ៍​អំពី​ឧប្បត្តិហេតុ​នោះ​ថា​ជាការ​បង្ក​រឿងធ្ងន់ធ្ងរ​បំផុត​រវាង​តៃ​វ៉ាន់និង​ប្រទេស​ចិន​ក្នុង​សតវត្សរ៍​នេះ។ ​

ក្នុង​ទស្សនកិច្ច​របស់​លោក Keith Krach អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​តៃ​វ៉ាន់កាលពីខែកញ្ញា​យន្តហោះ​ចម្បាំងចិន​បាន​ហោះឆ្លង​កាត់ខ្សែ​បន្ទាត់​កណ្តាល​ដែល​បែងចែកប្រទេស​ចិន​ដី​គោក​ពី​កោះនេះ​ដែល​គ្រប់គ្រងដោយ​ខ្លួន​ឯងជិត​៤០ដង៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់