• 2021-01-28 10:00:00
  • ព័ត៌មាន

ចង់មើលរូបថត ចម្លើយសារភាព ប្រវត្តិរូបអ្នកទោសគុកទួលស្លែង... ៤លានទិន្នន័យ មិនបាច់ទៅដល់សារមន្ទីរផ្ទាល់ទេ

  • 2021-01-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសារជាង ៦ម៉ឺនឯកសារ ដែលមានជាងកន្លះលានទំព័រ រួមមាន រូបថត ប្រវត្តិរូបរបាស់អ្នកទោស សៀវភៅកំណាត់ហេតុ ចម្លើយសារភាពដោយបង្ខំ ទស្សនាវដ្តីបដិវត្ត៍ និងប្រភេទឯកសារសរសេរផ្សេងៗទៀត ដែលបង្កើតបានជាទិន្នន័យចំនួន៤លានទិន្នន័យបញ្ចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យឌីជីថលនឹងអនុញ្ញាតឲ្យសមាជិកគ្រួសារ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅអាចចូលមើលបានតាមេយៈគេហទំព័រផ្លូវការមួយដែលនឹងសម្ពោធនៅថ្ងៃទី ២៩ មករា ឆ្នាំ២០១៩ ស្អែកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសាន៍ទួលស្លែង។

រូបថតព្រីនស្គ្រីនគេហទំព័រ archives.tuolsleng.gov.kh

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា គេហទំព័រនេះគឺជាភាពជោគជ័យមួយនៃគម្រោងរយៈពេល៣ឆ្នាំ ក្នុងការថតចម្លង និងអភិរក្សថែរក្សាបេតិកភណ្ឌឯកសារដ៏ច្រើនសន្ធឹកសន្ធាប់នៅឯកសារមន្ទីរទួលស្លែង ដែលអនុវត្តគម្រោងដោយអង្គការយូណេស្កូ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។

រូបថតព្រីនស្គ្រីនគេហទំព័រ archives.tuolsleng.gov.kh

ទីតាំងអភិរក្សបណ្ណសារត្រូវបានកែប្រែឱ្យប្រសើរឡើងថែមទៀត ផ្អែកទៅតាមស្តង់ដារអន្តរជាតិក្នុងការថែ រក្សា និងអភិរក្ស ដើម្បីធានាថាបេតិកភណ្ឌឯកសារដ៏សំបូរបែបនេះ តម្កល់ទុកក្នុងលក្ខខណ្ឌមួយដ៏ល្អបំផុត សម្រាប់មនុស្សជំនាន់ក្រោយ។ ទីតាំងពហុផ្សព្វផ្សាយចំនួន ២ ក៏បានដំឡើងនៅក្នុងបរិវេណសារមន្ទីរផង ដែរដើម្បីឱ្យអ្នកចូលទស្សនាអាចចូលមើលឯកសារ និងស្វែងយល់បន្ថែមអំពីសារសំខាន់នៃបណ្ណសារ។ តាមរយៈដៃគូអនុវត្តការងារ គឺ អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) និង Brachin គម្រោងបានបណ្តុះប ណ្តាលបុគ្គលិករបស់សារមនី្ទរអំពីបច្ចេកទេសអភិរក្សក្រដាស និងបច្ចេកវិទ្យាថតចម្លង ក្នុងការបន្តការងារ ថតចម្លង និងអភិរក្សឯកសារនេះនាពេលអនាគត។

រូបថត៖ សារមន្ទីរទួលស្លែង

ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទៅក្នុងបញ្ជីររបស់ ខ្លួននា ខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។ នៅឆ្នាំ ២០២០ គម្រោងថតចម្លង និងអភិរក្សបណ្ណសារ ក៏បានទទួលពានរង្វាន់ «ជីកដី» នៃស្មារតីចងចាំ ពិភពលោកប្រចាំឆ្នាំ ២០២០ ដោយទទួលស្គាល់ពីតួនាទីរបស់សារមន្ទីរទួលស្លែងក្នុងការលើកកម្ពស់សន្តិ ភាព និងការធានាការមិនកើតឡើងវិញនៃឧក្រិដ្ឋកម្មនេះតាមរយៈបណ្ណសាររបស់ខ្លួន៕

មតិយោបល់