• 2021-02-01 08:57:28
  • ការអប់រំ

ក្រសួងអប់រំ ប្រាប់អាណាព្យាបាលសិស្ស ត្រូវប្រុងប្រយ័ត្នកូនៗ ចំពោះជនខិលខូច ឆបោកលើកុមារ

  • 2021-02-01 08:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារកន្លងមកក្រសួងអប់រំ មើលឃើញថា មានករណីជនខិលខូចនាំកុមារទៅកន្លែងស្ងាត់ ដើម្បីបន្លំដោះគ្រឿងអលង្ការ រឺ មានការគំរាមកំហែងយកប្រាក់ និងសកម្មភាពផ្សេងៗទៀតជាច្រើន ពាក់ព័ន្ធនិងការឆបោកលើកុមារ ហើយដើម្បីទប់ស្កាត់ និងពង្រឹងសន្តិសុខទាំងនេះ ក្រសួងអប់រំបានដាក់ចេញនូវការណែនាំមួយចំនួនដូចជា ៖

  • ១ ក្រសួងអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការកំណត់មុខសញ្ញាជនសង្ស័យ ដើម្បីទប់ស្កាត់កុំឲ្យធ្វើសកម្មភាព ហើយមាតាបីតាសិស្សបង្កើនការប្រុសប្រយ័ត្ន និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរនៅមូលដ្ឋាន។

  • ២ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ធ ៖ ពង្រឹងសន្តិសុខ នៅតាមគ្រឹៈស្ថានសិក្សា ផ្សព្វផ្សាយឲ្យបានទូលំទូលាយ

  • ៣ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ៖ ធ្វើការណែនាំដល់សិស្សជាប្រចាំដើម្បីបង្កើនការប្រុងប្រយ័ត្ន ផ្តល់លេខទូរសព្ទ័ទាន់ហេតុការណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។

  • ៤ មាតាបិតា ឬ អាណាព្យាបាលសិស្ស៖ ត្រូវអប់រំណែនាំកូនចៅអំពីការបង្ការ ត្រូវប្រយ័ត្នរាល់ការធ្វើដំណើរ ត្រូវចៀសវាងនៅកន្លែងស្ងាត់ជាមួយជនមិនស្គាល់មុខ ។

សូមមើលសេចក្តីណែនាំរបស់ក្រសួងអប់រំដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់