• 2021-02-02 02:31:26
  • ការអប់រំ

ក្រសួងបានជ្រើសរើសសាលាបឋមសិក្សាចតុមុខ ជាសាលាគំរូមុនគេ

  • 2021-02-02 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសដាក់សាលាបឋមសិក្សាចតុមុខ ជាសាលារៀនគំរូ ក្នុងការអនុវត្តសកម្មភាពសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំសិក្សា២០២០-២០២១​​ ស្របតាមយុទ្ធសាស្រ្តទាំងប្រាំបួន ដែលមានចែងក្នុងគោលនយោបាយជាតិ ស្តីពីសុខភាពសិក្សា ព្រមទាំងចូលរួមអនុវត្តទស្សទាន « គន្លងជីវិតថ្មី ក្នុងវិស័យអប់រំ»។

ពិធីប្រកាស សាលាបឋមសិក្សាចតុមុខជាសាលាគំរូ នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។

សូមមើលសេចក្តីប្រកាសដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់