• 2021-02-03 07:36:47
  • ព័ត៌មាន

មិន​អាច​ធ្វើ​អ្វី​បាន ពលរដ្ឋ​មីយ៉ាន់ម៉ា​នាំ​គ្នា​គោះ​ វាយ​ ប៉ោត​ និង​ឆ្នាំង​ ប្រឆាំង​​រដ្ឋ​ប្រហារ​យោធា​

  • 2021-02-03 07:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេង​នាំ​ការ​ប្រឆាំង​ត្រូវ​បាន​បន្លឺ​ឡើង​ពី​សំណាក់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ តាម​រយៈ​ការ​គោះ​ធុង, គោះ​ប៉ោត​, ទះ​ស្គរ​, ផ្លុំ​ស្នែង​ និង​ឧបករណ៍​អាច​បន្លឺ​សំឡេង​ជា​ច្រើន​ផ្សេង​ទៀត​កណ្ដាល​រាត្រី​ថ្ងៃ​អង្គារ​ម្សិលមិញ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពាសពេញ​ទីក្រុង​ធំ​បំផុត​របស់​មីយ៉ាន់ម៉ា​គឺ រ៉ង់ហ្គូន​ ជា​សញ្ញា​មួយ​ជា​សាធារណៈ​បង្ហាញ​ថា​ពលរដ្ឋ​មីយ៉ាន់ម៉ា​ បដិសេធ​មិន​ទទួល​ស្គាល់​រដ្ឋប្រហារ​យោធា​ ដែល​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។

តាម​ការ​ឲ្យ​ដឹង​ពី ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ក្រោក​ឈរ​ប្រឆាំង​នឹង​ក្រុម​យោធា​ ដែល​រារាំង​មិន​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ កើត​ឡើង​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ៕​​

ប្រភព៖ Myanmar Times ប្រែសម្រួល៖ សៀនហួរ

មតិយោបល់