• 2021-02-03 10:00:04
  • ព័ត៌មាន

ឈ្នះរង្វាន់ធំ ហើយបានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយ ManulifeMOVE

  • 2021-02-03 10:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី ២៥ ដែលត្រូវបានដាក់អោយដំណើរការឡើងវិញ នៅថ្ងៃទី ៦ និង ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ជាការរត់ដោយស្ម័គ្រចិត្ត ក៏ដូចជាគាំទ្រដល់សកម្មភាពសប្បុរសធម៌ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងបរិច្ចាគថវិកាចំនួន ៨ ដុល្លារអាមេរិក (សម្រាប់ចូលរួមម្នាក់) ដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការដទៃទៀត សម្រាប់អ្នកដែលបញ្ចប់ការប្រកួតប្រជែងរបស់កម្មវិធីទូរស័ព្ទ ManulifeMOVE App ដោយជោគជ័យ។

សម្រាប់ការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរបស់កម្មវិធីទូរស័ព្ទ ManulifeMOVE App អ្នកគ្រាន់តែដើរ ឬរត់ឲ្យគ្រប់ ១៥,០០០ ជំហ៊ាននៅកន្លែងណាក៏បាន ក្នុងរយៈពេលពីរថ្ងៃគឺពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៧ ខែកុម្ភៈ ២០២១ នេះ។ ដើម្បីចូលរួម អ្នកគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ៖

  • ទាញយក (Download) កម្មវិធី ManulifeMOVE App ហើយបង្កើតគណនីរបស់អ្នក (សម្រាប់អ្នកមិនទាន់មានកម្មវិធី ឬគណនី)

  • ចុចលើប៊ូតុង «ចូលរួមការប្រកួតប្រជែង» នៅមានបង្ហាញក្នុងកម្មវិធីនេះ

  • សម្រាប់អ្នកដែលមានកម្មវិធីហើយ អ្នកអាចគ្រាន់តែចុច «ចូលរួមការប្រកួតប្រជែង» ដែលមានបង្ហាញក្នុងកម្មវិធីស្រាប់ ជាការស្រេច។ ដល់ថ្ងៃប្រកួត កម្មវិធី ManulifeMOVE App នឹងរាប់ជំហានរបស់អ្នកដោយស្វ័យប្រវត្តិ ។

កាន់តែពិសេសជាងនេះទៀត សម្រាប់អ្នកដែលបញ្ចប់ការប្រកួតប្រជែងនេះក៏នឹងមានឱកាសចូលរួមដោយស្វ័យប្រវត្តិក្នុងការចាប់ឆ្នោតផ្សងសំណាងដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ផងដែរ។ ក្នុងនោះ អ្នកមានសំណាង ៣ នាក់នឹងឈ្នះរង្វាន់ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ មួយក្នុងទីក្រុងសៀមរាបរយៈពេល ២ យប់ក្នុងអំឡុងពេលប្រារព្ធទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំ ២០២១ ដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំនេះ ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី ២៥ ត្រូវបានប្តូរមកជាការរត់ដោយស្ម័គ្រចិត្តវិញ (នៅតាមកន្លែងណាក៏បាន និងរៀងៗខ្លួន) ដើម្បីរក្សាសុវត្ថិភាពអ្នកចូលរួមទាំងអស់ ខណៈស្ថានភាពមេរោគកូវីដ១៩ នៅកម្ពុជានៅមិនទាន់បានធូរស្បើយនៅឡើយ ។

សម្រាប់ព័ត៌មានលម្អិតពី ManulifeMOVE app សូមចូលទៅកាន់ ManulifeMOVE

មតិយោបល់