• 2021-02-04 03:32:35
  • ព័ត៌មាន

ជប៉ុនបន្តដាក់ខេត្តនិងក្រុងចំនួន១០ ក្នុងភាពអាសន្ន ចំណែកជើងហោះហើរ ក៏ផ្អាកមួយរយៈដែរ

  • 2021-02-04 03:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានប្រកាសបន្តដាក់ ទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo, Kyoto, Aichi, Gifu និង Fukuoka ក្នុងភាពអាសន្នរហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ លើកលែងតែខេត្ត Tochigi ដែលត្រូវបញ្ចប់ក្នុងការដាក់អោយនៅក្នុងភាពអាសន្នត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ។

ការបន្តដាក់ខេត្តក្រុងទាំង១០ខាងលើ ក្នុងភាពអាសន្ន ដោយសារហេតុផលមួយចំនួនរួមមាន ៖

  • ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសជប៉ុននៅមានកម្រិតខ្ពស់នៅឡើយ ។

  • តម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺកូវីដ១៩ មានការកើនឡើងខ្ពស់ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ​ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់