• 2021-02-08 04:27:10
  • ការអប់រំ

ពិព័រណ៍ការសិក្សាថ្នាក់ឧត្តមសិក្សានៅសិង្ហបុរី ឆ្នាំ២០២១ ធ្វើឡើងយ៉ាងជោគជ័យនៅសាលា SCIA

  • 2021-02-08 04:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១ ពីម៉ោង ៩ ព្រឹកដល់ ម៉ោង ៣:៣០នាទី រសៀល វិទ្យាស្ថានដែលមានការទទួលស្គាល់ខ្ពស់ទាំង ១០ បានផ្តល់ជូនការចែករំលែកចំណេះដឹង ព្រមទាំងព័ត៌មានលម្អិតអំពីកម្មវិធីកម្រិតសិក្សានិមួយៗ លក្ខខណ្ឌនៃការដាក់ពាក្យចូលរៀន និងឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរីនៅក្នុងកម្មវិធី ការបន្តការសិក្សានៅប្រទេសសិង្ហបុរី ពិព័រណ៍ការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសសិង្ហបុរី ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅសាលា Singapore (Cambodia) International Academy (SCIA)។

វិទ្យាស្ថានដែលមានការទទួលស្គាល់ខ្ពស់ទាំង ១០ នោះ រួមមានដូចជា៖ SIM Global Education, National University of Singapore, Nanyang Technological University, Singapore University of Social Sciences, Kaplan, Management Development Institute of Singapore, PSB Academy, James Cook University, Curtin Singapore និង Raffles International College Phnom Penh។

University Talk With NUS

តំណាងអតីតនិស្សិតដែលមានវត្តមានមកពីបណ្តាសាកលវិទ្យាល័យនាននៅប្រទេសសិង្ហបុរីជាច្រើនដូចជា NUS, SIM និង SMU ជាដើម បានចូលរួមចែករំលែកបទពិសោធន៍របស់ពួកគេ និងបានកំណត់បង្ហាញការរំពឹងទុកដល់សិស្សានុសិស្សនិមួយៗ ពីមុខវិជ្ជាដែលត្រូវសិក្សា នាពេលខាងមុខ។ លើសពីនេះទៅទៀត ខាងផ្នែកអប់រំរបស់សាលា SCIA និងផ្នែកណែនាំពីអាជីពការងារ ក៏បានរៀបចំការធ្វើតេស្ត RIASEC ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ អាចយល់ពីខ្លួនឯងបានកាន់តែច្បាស់ និងអាចជួយពួកគេក្នុងការជ្រើសរើសមុខវិជ្ជាអោយបានត្រឹមត្រូវក្នុងការសិក្សា និងសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ។ សិស្សានុសិស្សទាំងអស់ ក៏អាចចុះឈ្មោះសម្រាប់កម្មវិធីសិក្សាក្រៅម៉ោង ដើម្បីអភិវឌ្ឍ និងពង្រឹងជំនាញ និងចំណេះដឹងរបស់ពួកគេនៅក្នុងបរិបទផ្សេងៗគ្នាបានផងដែរ។ ជំនាញនិមួយៗ គុណសម្បត្តិ និងបទពិសោធន៍ផ្ទាល់ខ្លួនទាំងនេះ នឹងពង្រឹងដល់ជំនាញភាពជានយោជិករបស់ពួកគេ ហើយនឹងបង្កើនសមត្ថភាពការងារឱ្យកាន់តែប្រសើរនៅកន្លែងធ្វើការរបស់ពួកគេថែមទៀតផង។

“កម្មវិធីពិព័រណ៍នេះ ផ្តល់ជូនដល់សិស្សានុសិស្សនូវឱកាស ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ជាមួយក្រុមការងាររដ្ឋបាលចុះឈ្មោះ តំណាងពីសាកលវិទ្យាល័យជាច្រើន ក្នុងប្រទេសសិង្ហបុរី ហើយក៏ជាឱកាសដ៏អស្ចារ្យមួយ ក្នុងការបង្កើនទំនាក់ទំនងជាមួយសិស្សានុសិស្សដទៃទៀត និងអតីតសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា។ យើងជឿជាក់ថា ពិព័រណ៍នេះពិតជាបានផ្តល់នូវឱកាសសម្រាប់សិស្សានុសិស្សអោយយល់ដឹងអំពីខ្លួនឯង និង សាកលវិទ្យាល័យទាំងនោះ ដោយអាចរៀបចំមាគ៌ា សម្រាប់ខ្លួនឯង និងការសម្រេចចិត្តប្រកបដោយការពិចារណា និងពង្រឹងគោលជំហររបស់ពួកគេ។” នេះជាប្រសាសន៍របស់លោកស្រី Ng Bee Sun នាយិការផ្នែកការពង្រឹង និងការសិក្សាវិជ្ជាជីវៈ៕

RIASEC Personality Test
មតិយោបល់