• 2021-02-09 11:10:22
  • សេដ្ឋកិច្ច

ក្រុមហ៊ុនខែមដ្រាយ ភ្នំពេញថ្មី និងស្ទឹងមានជ័យ សម្ពោធជាផ្លូវការហើយ!

  • 2021-02-09 11:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងែអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន ខែមដ្រាយ ខេមបូឌា ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកឯកទេសក្នុងការផ្តល់សេវាម្មសម្អាតកំរាលព្រំ គ្រឿងសង្ហារឹមសាឡុង ពូកគេង ពូកឡាន និង វាំងនន មកពីសហរដ្ឋអាមេរិក មានតំណាងសិទ្ធិផ្ដាច់មុខតាមតំបន់ដល់ទៅជាង១១០០០ទូទាំងពិភពលោក បានសម្ពោធជាផ្លូវការនូវការផ្តល់តំណាងសិទ្ធិផ្តាច់មុខទី២ របស់ខ្លួន សម្រាប់តំបន់ភ្នំពេញថ្មី និងស្ទឹងមានជ័យ ហៅថា ខែមដ្រាយ ភ្នំពេញថ្មី និង ស្ទឹងមានជ័យ បន្ទាប់ពីក្រុមហ៊ុននេះបានឈរជើងយ៉ាងរឹងមាំ និងទំនុកចិត្តក្នុងទីផ្សារកម្ពុជាអស់រយៈពេល៣ឆ្នាំកន្លងមកនេះ។

ដើម្បីបន្តការផ្តល់សេវាកម្មកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ខែមដ្រាយ ខេមបូឌា បានចាប់ផ្តើមផ្តល់នូវសិទ្ធិផ្តាច់មុខជាផ្លូវការដល់ដៃគូរអាជីវកម្មតាមតំបន់ដើម្បីខិតខ្លួនកាន់តែជិតអតិថិជន និងបម្រើនូវតម្រូវការដ៏មានសក្កានុពល។ ខែមដ្រាយ ភ្នំពេញថ្មី និងស្ទឹងមានជ័យ គឺជាតំណាងសិទ្ធិផ្តាច់មុខទី២ នៅតំបន់ភ្នំពេញថ្មី និងស្ទឹងមានជ័យ និងជាជំហានយុទ្ធសាស្រ្តនៃការពង្រីកវិសាលភាពគ្របដណ្តប់ការផ្តល់សេវាកម្មអោយកាន់តែប្រសើរ និងនៅក្បែរអតិថិជនកាន់តែជិតស្និទ្ធ សំដៅរក្សាបានគុណភាពខ្ពស់ក្នុងការសម្អាត និងផ្តល់នូវគេហដ្ឋាន ការិយាល័យ និងអាគារពាណិជ្ជកម្មប្រកបដោយផាសុកភាព សុវត្ថិភាពនិងអនាម័យខ្ពស់ស្របតាមស្តង់ដារសហរដ្ឋអាមេរិក។

ក្នុងឱកាសសម្ពោធជាផ្លូវការនេះផងដែរ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោក ឡុង ឡាវី អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកTravis Mitchell នាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម អាជីវកម្ម សហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោកស្រី ស៊ូ មុន្នីវ័គ នាយិកាគ្រប់គ្រងក្រុមហ៊ុន ខែមដ្រាយ ខេមបូឌា លោក ស៊ាន ធនិន តំណាងសិទ្ធិផ្តាច់មុខរបស់ ខែមដ្រាយ ភ្នំពេញថ្មី ដៃគូរអាជីវកម្មនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាង១០០នាក់។

លោកស្រី ស៊ូ មុន្នីវ័គ ដែលជានាយិកាគ្រប់គ្រងក្រុមហ៊ុន ខែមដ្រាយ ខេមបូឧា បានមានប្រសាសន៍ថាដោយសារតែបទពិសោធន៍ផ្ទាល់របស់លោកស្រីធ្លាប់ជួបបញ្ហាជាមួយសង្ហារឹមសាឡុងដែលប្រឡាក់ខ្លាំងពិបាកក្នុងការស្វែងរកក្រុមហ៊ុនសម្អាតអោយបានស្អាត លោកស្រីបានជួបនិងមានចំណាប់អារម្មណ៍ខ្លាំងជាមួយនិងក្រុមហ៊ុនខែមដ្រាយ ដោយសារគុណភាពខ្ពស់និងបច្ចេកវិទ្យាសម្អាត ព្រមទាំងភាពចម្រុះនៃផលិតផលដែលមានការទទួលស្គាល់ មិនប៉ះពាល់ដល់សុខភាព (Green certified) ហើយទឹកស្អាតដែលប្រើដើម្បីសម្អាតជាប្រចាំអាចផឹកបានទៀតផង។ មិនតែប៉ុណ្ណោះការសម្អាតមានភាពងាយស្រូលជាកញ្ចប់ធ្វើបានទាំងសាឡុង កំរាលព្រំ ពូកគេង វាំងនន ដោយមិនចាំបាច់រុះរើហើយសម្អាតដល់ទីតាំងផ្ទាល់ហើយប្រើប្រាស់ពេលវេលាខ្លីជាងការសម្អាតធម្មតា។

ថ្មីៗនេះផងដែរ ក្រុមហ៊ុនខែមដ្រាយ បាននាំចូលមកនូវសេវាកម្មថ្មី ដែលមានឈ្មោះថា Micro Pro Shield ដែលមានមុខងារសំលាប់និងការពារការឆ្លងមេរោគបានរហូតដល់ ៩០ថ្ងៃ ដែលជាបច្ចេកទេសថ្មីនិងចុងក្រោយពីសហរដ្ឋអាមេរិក។បន្ទាប់ពីដំណើរការជាង៣ឆ្នាំនៅកម្ពុជា ខែមដ្រាយទទួលបានការគំាទ្រនិងទទួលស្គាល់សេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនាំអោយពង្រីកវិសាលភាពគ្របដណ្តប់និងការផ្តល់សេវាកម្មទាន់ពេលវេលាជាចំនុចចាំបាច់និងអតិភាព។ ដូចនេះហើយទើប ខែមដ្រាយ ត្រូវការបន្តនូវការចាប់ដៃគូរទទួលបាននូវសិទ្ធិផ្តាច់មុខតាមតំបន់ ដើម្បីអោយសេវាកម្មរបស់ ខែមដ្រាយ បានទៅដល់គេហដ្ឋាននិងការិយាល័យរបស់អតិថិជនកាន់តែរហ័សនិងទាន់ពេលវេលា។

  • លោក ស៊ាន ធនិន ជាតំណាងសិទ្ធផ្តាច់មុខ ខែមដ្រាយ សម្រាប់ភ្នំពេញថ្មី និងស្ទឹងមានជ័យបានមានប្រសាសន៍ថាលោកនិងប្អូនស្រីដែលរស់នៅតំបន់ភ្នំពេញថ្មីនិងស្ទឹងមានជ័យ បានសម្រេចចិត្តនាំយកសេវាកម្មខែមដ្រាយមកដើម្បីបម្រើដល់ប្រជាជននៅតំបន់ភ្នំពេញថ្មីនិងស្ទឹងមានជ័យ ដើម្បីសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ហើយចំនេញពេលវេលា និងជួយសម្រាលនូវការលំបាកសម្រាប់ស្រ្តីមេផ្ទះក្នុងការរៀបចំបោកសម្អាតគ្រឿងសង្ហារឹមម្ដងៗផងដែរ ម្យ៉ាងទៀតក្រុមហ៊ុនខែមដ្រាយ ធ្វើការសម្អាតដោយធម្មជាតិមិនប្រើសាប៊ូ លោកបន្តទៀតថាសាប៊ូមានសារធាតុស្អិតងាយទាក់ទាញធូលី កំទេចកំទី និងបាក់តេរីផ្សេងៗ និងមានជាតិគីមីវាធ្វើឲ្យងាយខូចសាច់ក្រណាត់របស់សាឡុង វាំងនន និងកំរាលព្រំថែមទៀតផង។ ក្រោយពីលោកបានជួបជាមួយលោកស្រី ស៊ូ មុន្នីវ័គ ដែលជានាយិកាក្រុមហ៊ុនដែលទទួលបានសិទ្ធផ្តាច់មុខ ខែមដ្រាយ សម្រាប់ប្រទេសកម្ពុជា ទើបលោកសម្រេចចិត្តវិនិយោគនៅក្នុងវិស័យនេះដើម្បីលើកកម្ពស់សុភាពក្រុមគ្រួសារ ផាសុភាពកន្លែងធ្វើការ និងតាមហាងឬភោជនីយដ្ឋានផ្សេងៗ។

  • លោក Travis Mitchell នាយកប្រតិបត្តិ នៃសភាពាណិជ្ជកម្ម អាជីវកម្ម សហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះសេវាកម្ម ខែមដ្រាយ និងបានធ្វើការកត់សំគាល់ថាប្រទេសកម្ពុជាបាននឹងកំពុងអភិវឧ្ឍយ៉ាងខ្លាំងជាមួយនិងកំណើនសេដ្ឋកិច្ចខ្ពស់បើទោះបីកំពុងឆ្លងកាត់វិបត្តិកូវីដក៏ដោយ។ គាត់សង្កេតឃើញថាក្នុងឆ្នាំ ២០២០នេះ ប្រទេសកម្ពុជាមានការអភិវឧ្ឍនិងពេញនិយមប្រើប្រាស់នូវផលិតផលអាមេរិកច្រើនជាងឆ្នាំ២០១៩។គាត់មានមោតកភាពដែលប្រជាពលរដ្ឋខ្មែរគាំទ្រធ្វើពាណិជ្ជកម្ម និងអាជីរកម្មជាមួយសហរដ្ឋអាមេរិក។ ហើយនេះក៏ដោយសារកម្រិតជីវភាពប្រជាជនជារួមប្រសើរឡើងនិងជាពេលវេលាមួយដ៏សាកសមដែលជ្រើសរើសសេវាកម្មសម្អាតប្រកបដោយគុណភាពនេះបានចូលរួមបម្រើដល់ការរក្សាបាននូវផាសុកភាពនិងសុខុមាលភាពមួយចំណែកទៀតដល់ប្រជាជនកម្ពុជា។

  • លោក ឡុង ឡាវី អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថាលោកពិតជាមានមោតកភាពនិងក្តីរីករាយណាស់ដែល លោក ស៊ាន ធនិន បានជ្រើសយកក្រុមហ៊ុន ខែមដ្រាយ ផ្ដាច់មុខសម្រាប់ខ្ឌណភ្នំពេញថ្មីនិងស្ទឹងមានជ័យនេះ។ លោកមានប្រសាសន៍ថា ប្រជាជនខ្មែរភាគច្រើនពីមុន ច្រើនសម្អាតពូកគេង សាឡុង កំរាលព្រំដោយគ្រាន់តែយកទៅហាលថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យអស់មេរោគ ឬវាយពូកឲ្យអស់ដី តាមបែបបុរាណនិងឮតៗគ្នាតែប៉ុណ្ណោះ។ប៉ុន្តែការធ្វើតាមវិធីទាំងអស់នេះមិនបានអស់មេរោគនិងធូលីនោះទេ ហើយវាបង្ករឲ្យមានជម្ងឺផ្សេងៗដូចជា ឧស្សាហ៍ផ្ដាសាយ អាឡាក់ហ្សី រមាស់ និងកង្វះអនាម័យជាដើម។ ឥឡូវនេះលោកបានឃើញពីគុណសម្បត្តិនិងអត្ថប្រយោជន៍របស់ក្រុមហ៊ុន ខែមដ្រាយ លោកបានពេញចិត្តនឹងបច្ចកទេស និងទឹកសម្អាតធម្មជាតិដែលប្រកបដោយផាសុកភាពនិងមានអនាម័យពិតប្រាកដមែន។ លោកក៏បានកោតសរសើរចំពោះសេវាកម្មខែមដ្រាយ ដែលជាសេវាកម្មមួយដែលជួយសម្រួលដល់បងប្អូនស្រ្តីមេផ្ទះដែលមានភាពមរមាញឹកជាមួយក្រុមគ្រួសារនិងការងារក្រៅផងហើយលោកក៏លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋមានលទ្ធភាពគួរសាកល្បងនិងប្រើប្រាស់សេវាកម្មសម្អាតរបស់ខែមដ្រាយដើម្បីសម្រួលដល់ការងារផ្ទះប្រចាំថ្ងៃរបស់ក្រុមគ្រួសារ។

ជាចុងក្រោយ ខែមដ្រាយ ភ្នំពេញថ្មី និងស្ទឹងមានជ័យ ក៏បានផ្តល់នូវកម្មវិធីពិសេសជាច្រើនដល់ប្រជាពលរដ្ឋតំនប់ភ្នំពេញថ្មី និងស្ទឹងមានជ័យដូចជាគូប៉ុងសាច់ប្រាក់៥០ដុល្លារ សម្រាប់ការសាកល្បងសេវាកម្ម។សម្រាប់ពត៍មានលម្អិតអំពីការទទួលបានបណ្ណ័សាច់ប្រាក់៥០ដុល្លារ សូមទំនាក់ទំនងមកលេខខាងក្រោម ០៧៨/០៩៨ ៩៦០ ២២២ ឬហ្វេសប៊ុក ChemDry Phnom Penh Thmei&Stueng Mean។

អំពីក្រុមហ៊ុន ខែមដ្រាយ

ក្រុមហ៊ុនខែមដ្រាយ ជាក្រុមហ៊ុនជាងគេលំដាប់ពិភពលោក មានឯកទេសសម្អាតនិងកម្ចាត់ស្នាមប្រឡាក់លើកំរាលព្រំ សាឡុង ពូកគេង ពូ្កឡាន វាំងនន និងកម្រាលឥដ្ឋការ៉ូ ដែលមានអ្នកចែកចាយសិទ្ធិជាង១១០០០ កន្លែងក្នុងបណ្តាជាង៥៥ ប្រទេសលើពិភពលោក និងមានបទពិសោធន៍ជាង៤០ឆ្នាំ បំរើសេវាកម្មសម្អាតចំនួន១០០០០(មួយម៉ឺន) គេហដ្ឋាន និង អាជីវកម្ម ១ថ្ងៃ។ ក្នុងរយះពេលជាង ២ទស្សវត្ស៍មកហើយ ក្រុមហ៊ុន ខែមដ្រាយ តែងតែបានការទទួលស្គាល់ (Green Certified) តាមរយះការប្រើប្រាស់នូវផលិតផល សម្អាតមានសុវត្ថិភាពនិងគ្មានជាតិពុល ជាមួយនិងបច្ចេកវិទ្យាចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការសម្អាតលើជាតិកខ្វក់ ស្នាមប្រឡាក់ និងមេរោគបាក់តេរី បានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ សព្វថ្ងៃ ខែមដ្រាយ ខេមបូឧា កំពុងប្រើសេវាកម្មសម្អាតទៅដល់គេហដ្ឋាន ការិយាល័យ និងអាគារពាណិជ្ជកម្មផ្សេងៗ យ៉ាងមមារញឹកនិងគាំទ្រខ្ពស់ពីអតិថិជនផងដែល។

ព័ត៌បន្ថែមសូមចូលទៅកាន់គេហទំព័រ www.chemdrycambodia.com

មតិយោបល់