• 2021-02-10 08:09:56
  • សេដ្ឋកិច្ច

រដ្ឋបាលខេត្តស្វាយរៀង ដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នរឿងទិញដីឡូតិ៍

  • 2021-02-10 08:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញថា បច្ចុប្បន្នក្រុមហ៊ុន និងអាជីវករ ធ្វើអាជីវកម្មពុះដីឡូតិ៍លក៏ នៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង កំពុងរីកដុះដាល់ និងមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជីវករមួយចំនួន នៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍ ដែលចេញដោយ អាជ្ញាធរ មន្ទីរ-អង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។ ដូចនេះ ហើយរដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ពីការបញ្ជៀសហានិភ័យនៃការទិញដីឡូតិ៍ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដើម្បីកុំឲ្យប្រជាពលរដ្ឋខាតបង់ឥតប្រយោជន៍។

ដើម្បីបញ្ចៀសនូវរាល់ហានិភ័យផ្សេងៗ ដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គល មួយចំនួន ដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ ត្រូវពិនិត្យ លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូតិ៍ រួមមាន៖

  • ១. លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី

  • ២. លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូតិ៍

  • ៣. កិច្ចសន្យាពាក់ព័ន្ធ

  • ៤. ឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ ។ល។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់