• 2021-02-13 09:34:36
  • ព័ត៌មាន

ស្គាល់គាត់អត់? ស្ត្រីជនជាតិប៊ែលហ្សីក ធ្វើនំប៉័ងដោយផ្ទាល់ដៃ លក់នៅដងព្រែកកំពតល្បីឆ្ងាញ់ខ្លាំង

  • 2021-02-13 09:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅលេងកំពតរាល់ដងធ្លាប់បានទៅភ្លក់រសជាតិដើមរបស់នំប៉័ង មានប្រភពមកពីប្រទេសប៊ែលហ្សីកដែរទេ ? ថ្ងៃនេះ “Sabay” នឹងនាំបងប្អូនទាំងអសគ្នាទៅបានស្គាល់ស្ត្រីជនជាតិប៊ែលហ្សីកម្នាក់ ជាអ្នកជំនាញធ្វើនំប៉័ងឆ្ងាញ់ៗច្រើនរសជាតិ តែងដាក់លក់ជាប្រចាំនាដងព្រែកកំពត ទឹកដីខេត្តកំពត ដ៏ល្បីល្បាញ ។

បើតាមរូបភាព និងខ្លឹមសារបង្ហោះដោយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Sothy Lim បានឱ្យដឹងថា ស្ត្រីជាជនជាតិប៊ែលហ្សិកម្នាក់ ធ្វើនំប៉័ងដោយខ្លួនឯង ហើយលក់នៅតាមមាត់ព្រែកកំពត នៅក្នុងទីរួមខេត្តកំពត ។ លោកស្រីបរទេសរូបនេះ ប្រកបមុខរបរនេះអស់រយៈពេល ២ ឆ្នាំកន្លះមកហើយក្នុងទឹកដីខេត្តកំពត ។ មិនតែប៉ុណ្ណោះ លោកស្រី អាចនិយាយ ស្តាប់ យល់ភាសាខ្មែរបាន យ៉ាងច្បាស់ផងដែរ ។

ដូច្នេះប្រសិនបើលើកក្រោយបានទៅលេង ខេត្តកំពត កុំភ្លេចទៅរកទិញនំប៉័ងរបស់លោកស្រីផង ថាតើរសជាតិឆ្ងាញ់យ៉ាងណា ៕

រូបភាព៖ Sothy Lim

មតិយោបល់