• 2021-02-14 01:15:00
  • ព័ត៌មាន

កុំឲ្យដដែលៗ ១៤កុម្ភៈគួរប្តូរមកពញ្ញាក់អារម្មណ៍មនុស្សពិសេសតាម ៥របៀបនេះវិញមានន័យជាង

  • 2021-02-14 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ១៤កុម្ភៈ ដែល​គេ​ច្រើន​ហៅ​​លេងៗ​ថា​ជា​ថ្ងៃ «បុណ្យ​សង្សារ» គឺ​ជា​ថ្ងៃ​ដែល​គេ​​ឯង​និយម​បង្ហាញ​ក្តី​ស្រលាញ់​ចំពោះ​គ្នា មិន​ថា​ជា​មិត្ត​ភ័ក្ត គ្រួសារ ឬ គូ​ស្នេហា​ឡើយ ។ សម័យ​នេះ អ្នក​ចិត្ត​ធម៌​មួយ​ចំនួន ក៏​ចូល​ចិត្ត​ជ្រើស​យក​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ការ​ចែក​រំលែក​អំពើ​ល្អ​ទៅ​កាន់​សង្គម​ជាតិ តាម​រយៈ​សកម្មភាព​សប្បុរសធម៌​នានា​ ដូចជា ការ​​ធ្វើ​បុណ្យ​ដាក់​ទាន ចែ​ក​អំណោយ​ ឬ​ម្ហូបអាហារ​ដល់​ជន​ក្រីក្រ ឬ កុមារ​កំព្រា​ក៏​មាន។

សកម្មភាព​ដែល​ គេ​និយម​ធ្វើ​ដើម្បី​បង្ហាញ​ក្តី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ ក្នុង​ថ្ងៃ ១៤​កុម្ភៈ មាន​ដូចជា​ ជូន​កាដូ , បាច់​ផ្កា , ញាុំ​អាហារ​ពេល​ល្ងាច​ជុំ​គ្នា និយាយ​រឿង​ក្នុង​ចិត្ត​ និង​គម្រោង​អនាគត​ជាដើម។

តែបើ​ចេះ​តែ​ធ្វើ​បែប​នេះ​រាល់​ឆ្នាំ វា​​គួរ​ឲ្យ​ធុញ​ទ្រាន់​ពេក​ហើយ ម្យ៉ាង​មាន​សកម្ម​សប្បាយៗ មាន​ន័យ​ជាច្រើន​ផ្សេង​ទៀត​ ដែល​អ្នក​គួរ​សាក​ធ្វើ​​ម្តង ឲ្យ​ប្លែក​អារម្មណ៍ ដូចជា ៖

១. ជូន​កាដូ​ (លាក់​កាដូ ហើយ​ដាក់​ប្រស្នា​ឲ្យ​គេ​ដើរ​រក) ៖ អ្នក​ណា​ក៏​រំភើប​ដែរ ពេល​ដែល​ទទួល​បាន​កាដូ​ ពិសេស​នោះ​ជា​របស់​ដែល​គេ​តែង​ប្រាថ្នា​ចង់​បាន។ អ្វី​ដែល​ផ្តល់​នូវ​អារម្មណ៍​ពិសេស​នោះ គឺ របៀប​នៃ​ការ​ជូន​កាដូ​ឯ​នោះ​វិញ​ទេ។ ឧទាហរណ៍ ៖ ដូចជា បើ​កាដូ​ ជា​សំបុត្រ​កុន អ្នក​អាច​លាក់​វា​ទុក​ក្នុង​សៀវភៅ ហើយ​ដាក់​ប៊ិច​ក្នុង​សៀវភៅ​នេះ ជាមួយនឹង​សំបុត្រ​កុន។ រួច​អ្នក​អាច​ធ្វើជា​ពឹង​គូស្នេហ៍ ឲ្យ​ជួយ​យ​ក​ប៊ិច​ឲ្យ គេ​នឹង​ឃើញ​សំបុត្រ​កុន​នោះ ជាមួយនឹង​សារ​មាន​ន័យ​ខ្លីៗ ដែល​អ្នក​បាន​សរសេរ​ទុក​លើ​សៀវភៅ​នោះ ដូចជា មើល​កុន​ជាមួយ​គ្នា​បាន​ទេ​យប់​នេះ ? ឬ I love u 3000 ជាដើម ។

២. កុម្ម្ម៉ង់របស់គេចូលចិត្តញុំា​ទៅ​ពញ្ញាក់​អារម្មណ៍​គេ​ដល់​ផ្ទះ​ (កុំ​ឲ្យ​គេ​ដឹង​មុន) ៖ បើ​ត្រឹម​ជា​សង្សារ​នឹង​គ្នា កុម្ម៉ង់ម្ហូបដែលគេចូលចិត្តញុំា ដឹក​ទៅ​ដល់​ផ្ទះ ឬ​កន្លែង​ធ្វើ​ការងារ​គេ កុំ​ឲ្យ​គេ​ដឹង​ខ្លួន​មុន ធានា​ដឹង​តែ​គេ​រំភើប​ខ្លាំង​ម៉ង​។ ការ​កុម្ម៉ង់​របស់​ញុំា​នេះ មើល​ទៅ​តិច​តួច តែ​វា​បង្កប់​អត្ថន័យ​ធំធេង។ មិត្ត​ប្រុស​អាច​ធ្វើ​រឿង​មួយ​នេះ​បាន​ល្អ ដឹង​តែ​បាន​ពិន្ទុ​យល់​ចិត្ត​ពី​មិត្ត​ស្រី​ពេញ​ទំហឹង​តែ​ម្តង។

ជា​ពិសេស​សម្រាប់ ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នេះ foodpanda ក៏​មាន​ប្រូម៉ូសិន​ពិសេស «ទិញ​ ១ ថែម ១» ពី​ហាង​មួយ​ចំនួន និង​ការចុះថ្លៃដល់ទៅ ៤០% ជាមួយ​ការ​​សេវា​ដឹក​ជូន​ឥតគិតថ្លៃ ពី​សាខា​ដែល​នៅ​ជិត​ទីតាំង​របស់​អ្នក ចាប់​ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២១

កុំ​រំលង​ឱកាស​បង្ហាញ​ក្តី​ស្រលាញ់ និង​ការ​យល់ចិត្ត​តិច​តួច​នេះ​ ចំពោះមនុស្សពិសេសរបស់​អ្នក​ឲ្យសោះ។

៣. ធ្វើ​ម្ហូប​ ឬ ញ៉ំា​អាហារ​ជុំ​គ្រួសារ ៖ បើ​អ្នក​ជា​មនុស្ស​មិន​ធ្លាប់​ធ្វើ​ម្ហូប ឬ មិន​ដែល​មាន​ពេល​ធ្វើ​ម្ហូប​ទេ ចង់​ឲ្យ​ឱកាស​នេះ​ពិសេស​បំផុត​នោះ គឺ​អ្នក​គួរ​ចូល​ចង្ក្រាន​ដោយ​ខ្លួន​ឯង ។ មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​មិន​ខ្វល់​ថា​អ្នក​ធ្វើ​ម្ហូប​ឆ្ងាញ់​ឬ អត់​នោះ​ទេ តែ​សំខាន់​ គឺ ​ទឹកចិត្ត និង​ពេល​វេលា​ដែល​អ្នក​ចំណាយ​មក​ធ្វើ​រឿង​មួ​យ​នេះ​ឲ្យ​វា​កើត​ឡើង​បាន ។

សម្រាប់​កូនៗ ក៏​គួរ​យក​ឱកាស​នេះ ធ្វើ​ម្ហូ​ប​ឆ្ងាញ់ៗ ជូន​អ្នក​មាន​គុណ​ដែរ។ បើ​ខ្លាច​ថា​ធ្វើ​ទៅ​មិន​ត្រូវ​មាត់​ប៉ា​ម៉ាក់ អាច​ចុច​កុម្ម៉ង់​របស់​ឆ្ងាញ់ៗ តាមfoodpanda បាន ​ម្ហូប​អី​ក៏​មាន​ដែរ។ ព្រោះ​ពេល​កូន​ៗ​ធំ​ទៅ ពេលវេលាញ៉ំាបាយ​ជុំ​គ្រួសារ​កាន់​តែ​តិច ដូច្នេះ​ច្បាស់​ជា​មាន​របស់​ឆ្ងាញ់​ៗ​ជាច្រើន​ដែល អ្នក​ចង់​ឲ្យ​លោក​ទាំង​ពីរ​បាន​ស្គាល់​ជាតិ ឬ ចង់​ញាុំ​ជុំ​គ្រួសារ ដូច​ជា ស៊ុប​ Hotpot ចិន, ម្ហូប​បែ​បសាច់​អាំង, ជប៉ុន ឬ កូរ៉េ​ជាដើម។

៤.​ គូរគំនូរ ៖ គំនូរ​ ដែល​រំលឹក​ដល់​ការ​ចង​ចាំ​ល្អ​ៗរ​បស់​អ្នក​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ​ ឬ ប្រាប់​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ជា​មួយ​គេ​នា​ថ្ងៃ​មុខ ពិសេស​បើ​អ្នក​គូរ​វា​ដោយ​ផ្ទាល់​កាន់​តែ​មាន​ន័យ​កាត់​ថ្លៃ​ពុំ​បាន ​។ កុំ​បារម្ភ​ថា​គំនូរ​មិន​ស្អាត សំខាន់​ គឺ​អ្នក​បាន​ប្រឹង​ប្រែង​គូរ​ឲ្យ​ល្អ​បំផុត ហើយ​ដាក់​ក្នុង​ស៊ុម​ឲ្យ​ឡូយ​ទៅ ដឹង​តែ​មើល​ទៅ​ស្អាត​ហើយ។ គូស្នេហ៍​អ្នក នឹង​ព្យួរ​គំនូរ​នោះ​នៅ​លើ​ជញ្ជាំង ហើយ​ឃើញ​វា​រាល់​ថ្ងៃ ដូច​ឃើញ​រូប​អ្នក​អីចឹង​ដែរ។​

៥. មើលថ្ងៃរះ និង ថ្ងៃលិច ជាមួយគ្នា ៖ ធំៗ​អស់​ហើយ មិន​ថា​ជា​គូស្នេហ៍​ ឬ មិត្ត​ល្អ ច្បាស់​ជា​មិន​សូវ​មាន​ពេល​បាន​ជួប​គ្នា​ដើម្បី​ធ្វើ​រឿង​ដ៏​មាន​ន័យ​នេះ​ឡើយ បើ​ទោះ​អ្នក​ប្រហែល​ជា​មាន​ពេល​ទៅ​ញុំា​អី ឬ ស៊ី​ផឹក​ជុំ​គ្នា​ញឹក​ញាប់​ក៏​ដោយ​។ អត្ថន័យ​នៃ​ការ​មើល​ថ្ងៃ​រះ គឺ ជា​ការ​ចាប់​​ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ក្តី​សង្ឃឹម ដែល​ពោរពេញ​ដោយ​ភាព​វិជ្ជមាន និង​កម្លាំង​ជំរុញ ។ ឯ​ការ​មើល​ថ្ងៃ​លិច បង្កប់​នូវ​អត្ថន័យ នៃ​ការ​ទម្លាក់​ចុះ​រាល់​រឿង​ដែល​រំខាន​អារម្មណ៍ ធ្វើ​ឲ្យ​អ្នក​តានតឹង មិន​សប្បាយ​ចិត្ត​ទាំង​ពួង​ឲ្យ​អស់​ពី​ខ្លួន។

កាន់​តែ​ពិសេស​នោះ​ បើ​សិន​អ្នក​បាន​ស្តាប់​បទចម្រៀង​ដែល​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ​ចាក់​ដោត​អារម្មណ៍ ត្រូវ​នឹង​បរិយាកាស​គ្រា​នោះ​ទៀត ​កាន់​តែ​មាន​ន័យ​បំភ្លេច​មិន​បាន។

ឥលូវគ្រោងម៉េចវិញថ្ងៃ ១៤ កុម្ភៈ​នេះ ជាមួយ​មនុស្ស​ពិសេស​?

ចាំ​ណា៎ ! ចង់​បង្ហាញ​ក្តី​ស្រលាញ់​តាមរយៈ​អាហារ ឬ កំពុង​ដើរលេង​ស្រាប់​តែ​ឃ្លាន កុំ​ភ្លេច​ចូល​មើល​ក្នុង​អេប foodpanda ដែល​មាន​សេវា​ដឹក​ដល់​ទីតាំង​ដោយ​ឥត​គិត​ថ្លៃ យ៉ាង​ឆាប់​រហ័ស (​ចំពោះ​ទីតាំង​ដែល​នៅ​ក្បែរ​អ្នក) និង​សេវា Pick up ដែល​អ្នក​អាច​ចុច​កុម្ម៉ង់​រួច ​ ទៅ​យក​ដោយ​ខ្លួន​ឯង​នៅ​ហាង​ដោយ​មិន​បាច់​រង់​ចាំ​យូរ​ ចំណេញ​ទាំង​ពេល​វេលា និង​ថវិកា ព្រោះ foodpanda តែង​មាន​ប្រូម៉ូសិន​ចុះ​ថ្លៃ តាម​រដូវកាល​ទៀត​ផង។​

តោះ! ចុចដោន​ឡូត​ foodpanda មួយ​ទុក​ក្នុង​ទូរស័ព្ទ​ទៅ។

ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ ២ដុល្លារ​មក​វិញ​សម្រាប់​ការ​ចំណាយ​ចាប់​ពី ៤​ដុល្លារ​ឡើង​ទៅ។ បញ្ជាក់​ ៖ ប្រូម៉ូសិន​នេះ​មាន​សុពលភាព​សម្រាប់​អ្នក​ប្រើ foodpanda លើក​ដំបូង​ប៉ុណ្ណោះ​

ណារីតា

មតិយោបល់