• 2021-02-16 08:09:46
  • សេដ្ឋកិច្ច

សម្តេចតេជោ​ សម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្ត ចាប់ពីដើមខែមីនាតទៅ

  • 2021-02-16 08:09:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចកែសម្រួលអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ចាប់ពីថ្ងៃទី ០១ ខែ មិនា ឆ្នាំ២០២១តទៅ ដើម្បីឲ្យប្រជាជន មានរថយន្តប្រើប្រាស់ ។ក្នុងនោះត្រូវបានបន្ថយអត្រាអាករពិសេសលើមុខទំនិញ រថយន្តមួយចំនួនដូចជា ៖

  • រថយន្តគ្រួសារ ពី ៣០% មកនៅត្រឹម ២០% ប្រើថាមពលប្រេងសាំង ឬហ្គាស និងរថយន្តប្រភេទ Hybrid ចំនួន៤៦បន្ទាត់ពន្ធ

  • ពី៦០% មកនៅត្រឹម៥០% ប្រើថាមពលប្រេងសាំង ឬហ្គាស ឬប្រេងម៉ាស៊ូត និងរថយន្តប្រភេទ Hybrid ចំនួន២៣១ បន្ទាត់ពន្ធ

  • ពី៦៥% មកនៅត្រឹម ៥០% លើមុខទំនិញជារថយន្ត Hybrid ចំនួន២០បន្ទាត់ពន្ធ

  • ពី៧០% មកនៅត្រឹម ៥៥% លើមុខទំនិញជារថយន្ត ប្រើថាមពលប្រេងសាំង ឬហ្គាស ឬប្រេងម៉ាស៊ូត ចំនួន៣០ បន្ទាត់ពន្ធ

  • រថយន្តដែលប្រើអគ្គិសនីសុទ្ធ ពី៣០% មកនៅត្រឹម ១០% លើរថយន្តដំណើរការដោយអគ្គិសនីសុទ្ធ ចំនួន ២៦បន្ទាត់ពន្ធ ។

  • រថយន្តដឹកទំនិញ ពី៤០% មកនៅត្រឹម ២៥% ចំនួន៣បន្ទាត់ពន្ធ

  • រថយន្តដឹកទំនិញដែលមានទម្ងន់សរុប ផ្ទុកលើសពី៥តោន ពី៤០% មកនៅត្រឹម៣០% ចំនួន៤០បន្ទាត់ពន្ធ

  • រថយន្តបែន រថយន្តស្ទូច រថយន្តឯកទេសផ្សេងៗ ពី៤០% មកនៅត្រឹម ៣០% ចំនួន១៤បន្ទាត់ពន្ធ

សូមមើលអនុក្រឹត្យកែសម្រួលអត្រាអាករពិសេស​ដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់