• 2021-02-19 03:17:22
  • ព័ត៌មាន

សិស្សបើកឡានសុឺរ៉ែនទៅរៀន ពេលនេះសមត្ថកិច្ច ដោះសុឺរ៉ែនចេញ​ ដកហូតស្លាកលេខ និងពិន័យចំពោះកំហុស

  • 2021-02-19 03:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានការផ្ទះឡើងពីសិស្សសាលា រៀនថ្នាក់ទី១១ម្នាក់ឈ្មោះ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជនមួយ នៅខណ្ឌជ្រោយចង្វារ​ បានរងការចោទប្រកាន់ ដែលបានបើករថយន្តដែលមានស្លាកលេខ ន ប ហើយបំពាក់សុឺរ៉ែនទៀតនោះ ឥឡូវនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកោះហៅមនុស្ស៣នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ​ យចូលមកបំភ្លឺ​ រួមមានឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជន​ដែលបានបេីករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន​ ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ​ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ​ ភ័ណ្ឌ​ ជីវិន​ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ។

តាមចម្លេីយរបស់ក្មេងប្រុស​ តាន់​ សម្បត្តិឧត្តម​ បានទទួលស្គាល់កំហុស​ និងបានសារភាពថារូបគាត់ពិតជាបានយករថយន្តបងប្រុសរបស់គាត់ ដែលពាក់ផ្លាកលេខ ន ប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀនពិតប្រាកដមែន។ រថយន្តដែលពាក់ផ្លាកលេខ​នប​ 2. 8763 មិនមាននៅក្នុងបញ្ជីសារពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡេីយ ជាក់ស្តែងរថយន្តនេះ ត្រូវបានម្ចាស់ដេីមឈ្មោះ​ ភ័ណ្ឌ​ ជីវ័ន​ ដែលជាអតីតមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ (បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​)​ បានស្នេីសុំធ្វេីផ្លាកលេខ ន ប យកមកបំពាក់លេីរថយន្តឯកជនរបស់ខ្លួន​តាំងពីឆ្នាំ២០១៦មកម្ល៉េះ​ លុះមកខែតុលា​ ឆ្នាំ២០២០​ ឈ្មោះ​ ភណ្ឌ​ ជីវ័ន​ បានលក់រថយន្តនេះ ទៅឲ្យ​មិត្តភក្ត្ររបស់ខ្លួនឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ​ ។​

អ្នកទាំង៣រូបនេះ​ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន​ ជាពិសេសបានធ្វេីការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ​ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ​ នូវកំហុសរបស់ខ្លួនដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រេីប្រាស់រថយន្តពាក់ផ្លាកលខនប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀន​ ដែលខុសពីច្បាប់បានកំណត់​ ។

ក្រោយពីទទួលស្គាល់កំហុស​ ធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:រួច​ នាយកដ្ឋានចរាចរណ៍ដោះសុីរ៉ែនចេញ​ នឹងដកហូតផ្លាកលេខ​ ន ប មករក្សាទុកមិនអនុញ្ញាតឲ្យប្រេីប្រាស់បន្តទៀតឡេីយ​។ ចំណែកម្ចាស់ដេីមរថយន្ត​ និងម្ចាស់បច្ចុប្បន្ន​ ដែលជាមន្ត្រីប៉ូលិស​ នាយកដ្ឋានចរាចរណ៍​ និងការិយាល័យចរាចរណ៍ផ្លូវគោក​ នឹងធ្វេីរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ​ ដេីម្បីអនុវត្តបន្ត​ និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

មតិយោបល់