• 2021-02-19 04:49:22
  • សុខភាព

ឧកញ៉ា គួចម៉េងលី ៖ ៨០%នៃជនជាតិខ្មែរ មានបញ្ហាផ្លូវចិត្ត

  • 2021-02-19 04:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ថ្ងៃនេះ បើតាមការអង្កេតផ្ទាល់ខ្លួន ខ្ញុំឃើញសឹងតែ៨០ភាគរយនៃជនជាតិយើង មានបញ្ហាផ្លូវចិត្ត ដែលដំដាល់មកពីកត្តាជីវភាពប្រចាំថ្ងៃ។នេះគឺជាការលើកឡើងរបស់លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនៃវិទ្យាស្ថាន និងសាលា អន្តរទ្វីប អាមេរិកាំង ទាក់ទងទៅនឹងសុខភាពក៏ដូចជាបញ្ហាផ្លូវចិត្តរបស់ជនជាតិខ្មែរបច្ចុប្បន្ន។

ឧកញ៉ា គួច ម៉េងលី បានឲ្យដឹងទៀតថា ពួកគាត់ខ្វះខាតចំណេះដឹងទូទៅជុំវិញសង្គមរស់នៅ និងខ្វះសាធាតុបំប៉ន់ក្នុងអាហារទទួលទាន រាងកាយ និងចិត្តពួកគាត់ ពុំបានរីកចម្រើនល្អឡើយ។ កត្តាខ្វះខាតនេះហើយ បានរុញគាត់ឱ្យខិតមកកាន់តែកៀកមាត់ជ្រោះនៃអវិជ្ជា ឆាប់ខឹងក្រោធ បាក់បែក ឈ្លោះទាស់ និងរស់នៅដោយពុំយល់ហេតុ និងផលបានល្អប្រសើរ។ ហើយនេះ ក៏ពុំមែនកំហុសគាត់ទាំងស្រុងនោះដែរ ដ្បិតសង្គមខ្លះ ហាក់ពុំបានបង្កបរិយាកាសល្អមួយ ងាយស្រួលមួយ អាចឱ្យអ្នកខំ អាចលូតលាស់លឿន។ ម្យ៉ាងពួកយើងខ្លះ ហាក់ឥតមានទម្លាប់រស់នៅមួយ ដែលមានសៀវភៅកៀកក្បែរ។ យើងកម្រអាន ពុំទម្លាប់សរសេរ និងកាន់តែខ្សោយការគិត ពីមួយជំនាន់ទៅមួយជំនាន់ទៀត។

លោក ឧកញ៉ា បន្ថែមទៀតថា គប្បីសិក្សាឱ្យបានស៊ីជម្រៅ រៀនឱ្យពិត អានឱ្យច្រើន ស្រាវជ្រាវជាប្រចាំ សរសេរពីគំហ៊ើញថ្មីៗ ចែករំលែកដល់គ្នានឹងគ្នា។ មនុស្សអាចនឹងកាន់តែដូចសត្វសាហាវ ខ្លាំងឡើងៗនោះក៏ព្រោះតែពួកគាត់កំពុងបាត់បង់សារជាតិជាមនុស្ស តាមរយៈកម្សួលពុលក្នុងលំហសង្គម។ កត្តាចំបងដែលធ្វើឱ្យសង្គមមួយក្លាយជាបែបហ្នឹង គឺដោយសារតែអវិជ្ជានេះឯង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់