• 2021-02-19 08:53:14
  • សុខភាព

តើការកោរត្រងោលទារក ធ្វើឲ្យសក់ដុះក្រាស់ជាងមុន ពិតរឺអត់​?

  • 2021-02-19 08:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រហែលជាធ្លាប់ឮចាស់ៗនេះនិយាយហើយថា ការកាត់សក់ឲ្យខ្លី ឬកោត្រងោលអាចធ្វើឲ្យសក់ទារក ដែលធ្លាប់តែមានភាពស្តើងរុយៗប្រែជាក្រាស់ឡើងវិញបាន។ តើការយល់ឃើញបែបនេះជាការពិតឬទេ?

ការធ្វើបែបនេះនឹងមិនអាចជួយឲ្យសក់ទារកដុះលឿន និងក្រាស់បានឡើយ ព្រោះទីតាំងនៃឬសសក់នៅមិនឆ្ងាយពីស្បែកក្បាល ដូច្នេះវាហាក់ដូចជាមិនអាចជួយអ្វីដល់ឬសសក់ទាល់តែសោះ។ ផ្ទុយទៅវិញការកោសក់ទារក អាចបណ្តោលឲ្យឆ្លងមេរោគលើស្បែកក្បាល ដោយសារតែការប្រើប្រាស់ឧបករណ៍មិនស្អាត ឬធ្វើឲ្យទារកមានការឈឺចាប់ដោយសារការដាច់រលាស់។

អ្នកជំនាញផ្នែកសើរស្បែកបានផ្តល់ដំបូលន្មានថា គ្មានអ្វីខុសគ្នារវាងមុន និងក្រោយពេលកោរសក់ឡើយ។ ប៉ុន្តែនៅពេលដែលទារកធំបន្តិចសក់នឹងចាប់ផ្តើមលូតលាស់ច្រើនដែរ ដូច្នេះសក់របស់ទារកនឹងមើលទៅឃើញក្រាស់បន្តិចម្តងៗ៕

ប្រភព៖ Gaullac Cambodia

មតិយោបល់