• 2021-02-21 03:35:01
  • ព័ត៌មាន

តាក់ស៊ីទំនើបឡានតម្លៃរាប់សែនដុល្លារ! ជិះ LM Car ទូទាត់ប្រាក់តាម ABA Pay ចុះ ១០% ភ្លាម

  • 2021-02-21 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាពិសេសលើសគេមិនធ្លាប់មានឡើយ រថយន្តទំនើបតម្លៃដល់ទៅរាប់សែនដុល្លារ Rolls-Royce និង Bentley បែរជាអាចហៅជិះបានយ៉ាងងាយស្រួល តាមអេបក្នុងទូរស័ព្ទ ដោយអមជាមួយសេវាបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះ ផ្តល់ជូនដោយក្រុមហ៊ុនឡានតាក់ស៊ីទំនើប LM CAR តែមួយគត់នៅកម្ពុជា។

LM CAR ជាក្រុមហ៊ុនតាក់ស៊ីទំនើបដំបូងគេនៅកម្ពុជា LM Car ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផ្តល់សេវាឡានតាក់ស៊ីដែលធានាស្តង់ដារគុណភាព អនាម័យ (មានកម្មវិធីបាញ់សម្លាប់មេរោគ ២ម៉ោងម្តង) , ប្រព័ន្ធសុវត្ថិភាពតឹងរឹង , និងភាពកក់ក្តៅលើជំនាញបើកបរ ដល់អតិថិជនគ្រប់ពេលវេលា ។

បន្ថែមពីលើនេះ LM CAR តែងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនហូរហែរតាមរដូវកាល មិនចេះដាច់ ជាមួយជម្រើសរថយន្តជាច្រើនប្រភេទ។

ដើម្បីកក់ហៅឡានជិះ អ្នកគ្រាន់តែធ្វើតាម ៥ជំហានខាងក្រោមនេះ ងាយៗ ៖

  • ជំហាន ទី១ ៖ ដំបូង គឺ អ្នកត្រូវដោនឡូតអេប LM Car ដាក់ក្នុងទូរសព្ទដៃសិន។ ដោនឡូតទីនេះ{register} ដើម្បីការប្រើប្រាស់នៅពេលខាងមុខ LM CAR
  • ជំហាន ទី២ ៖ កំណត់ទីតាំងរបស់អ្នក និងទិសដៅដែលត្រូវទៅ
  • ជំហាន ទី៣ ៖ជ្រើសរើសប្រភេទរថយន្ត ដែលមានដូចជា៖ Deluxe, Business Van , Business Plus, Benley Mulsanne, Rolls Royce Phanthom, និង Rolls Royce Ghost។
  • ជំហាន ទី៤ ៖ ចុចប៊ូតុងសាច់ប្រាក់ ដើម្បីជ្រើសរើសវិធីបង់ប្រាក់តាមធនាគារ ABA។
  • ជំហាន ទី៥ ៖ ចុចបញ្ជាក់ការយល់ព្រមនៃការកក់ហៅឡាន។

ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២២ ខែមេសា (រយៈពេល ៣ខែ) តាក់ស៊ីអេបខាងលើនេះ នឹងផ្ដល់ជូនលោកអ្នកនូវការបញ្ចុះតម្លៃ ១០% ភ្លាមៗដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗដូចខាងក្រោមនេះ ៖

  • ប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់អ្នកដែល ប្រើប្រាស់ ABA អេបតែប៉ុណ្ណោះ
  • ប្រូម៉ូសិនមានប្រសិទ្ធភាពសម្រាប់តែការកក់ឡាន តាមរយៈ អេបរបស់ LM Car
  • ប្រូម៉ូសិនមានសុពលភាពទៅតាមប្រភេទឡាន ក៏ដូចជាចម្ងាយដែលអ្នកជិះ
  • មិនបូកបញ្ចូលជាមួយពន្ធអាករ ១០% នោះទេ
  • ការបញ្ចុះតម្លៃនេះ ចំពោះតែថ្លៃធ្វើដំណើរប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលថ្លៃសេវាបន្ថែមផ្សេងៗ (ប្រសិនបើមាន) ។ (Discount applies on base fare only and all surcharges are chargeable)
  • ប្រូម៉ូសិននេះមិនទាក់ទងជាមួយប្រូម៉ូសិនផ្សេងៗទៀតដែលផ្ដល់ជូនតាមរយៈ ធនាគារ ABA និងក្រុមហ៊ុន LM Car នោះទេ។
  • ប្រូម៉ូសិននេះមិនអាចប្ដូរជាសាច់ប្រាក់ ឬកាត់កងពីសេវាផ្សេងៗទៀតនោះទេ ។

លែងឈឺក្បាលរឿងរកកន្លែងចត និងមិនពិបាកយកយាន្តជំនិះផ្ទាល់ខ្លួនពេលទៅចូលរួមជាមួយកម្មវិធីជួបជុំផ្សេងៗ លោកអ្នកអាចរីករាយជួបជុំគ្នា ពិសារគ្រឿងស្រវឹង ដោយមិនបាច់បារម្ភពីរឿងបើកបរ ព្រោះ LM Car ចាំបម្រើសេវាកម្មជូនលោកអ្នក ២៤ម៉ោងក្នុងមួយសប្ដាហ៍។

LM CAR ផ្តល់សេវាគ្របដណ្តប់ក្នុងភ្នំពេញ និង ចំងាយ ២៥គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលសួនកម្សាន្ត PRINCE MANOR និងមានសេវាទៅទទួលពីព្រលានយន្តហោះផងដែរ។

សម្រាប់ព័ត៌មានលម្អិត ៖

  • លេខទូរស័ព្ទ ៖ 096 596 596 8 ឬ 0187776666
  • ហ្វេសប៊ុកផេក ៖ LM CAR
  • ដោនឡូតអេប ៖ LM CAR

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់