• 2021-02-24 09:07:43
  • ព័ត៌មាន

តើគួរទិញមាស ឬ អត់ក្នុងឆ្នាំ ២០២១នេះ? គិតគូរមើលក្រែងចំណេញ

  • 2021-02-24 09:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឆ្នាំ ២០២១ នេះ ទីផ្សារមាស មានទាំងឡើង និងចុះ ដែលអ្នកអាចតាមដាន រកមើលឱកាសដើម្បីទទួលបានផលចំណេញទាំងពីរផ្លូវ ប្រសិនបើមាសចុះ អ្នកអាចទិញចូល មួយវិញទៀតបើមាសឡើងថ្លៃ អ្នកអាចលក់ចេញដើម្បីបានផលចំណេញ ដោយគ្រាន់តែរង់ចាំនៅពេល ដែលចុះថោកវិញស៊ឹមទិញចូល (ប្រសិនបើទិញមាស មកស្ដុកទុកក្នុងផ្ទះដោយផ្ទាល់)។

១. ហេតុអ្វី «មាស» មានតម្លៃ ?

មាស ជារ៉ែធម្មជាតិដ៏មានតម្លៃរាប់សតវត្សរ៍មកហើយ។ តាមប្រវត្តិសាស្រ្តដែលបានកត់ត្រាមក មាសត្រូវបានប្រើប្រាស់ជារូបិយប័ណ្ណ និងជានិមិត្តរូបតំណាងឲ្យភាពឡើងចុះនៃសេដ្ឋកិច្ច។

បន្ថែមពីនេះ មាស ត្រូវបានគេទទួលស្គាល់នឹងផ្ដល់តម្លៃយ៉ាងខ្លាំង ដោយសារ ៖

  • ជាវត្ថុដែលកើតចេញពីធម្មជាតិ អាចរក្សាទុក ដែលមិនចេះខូច ឬផុតកំណត់នៃការប្រើប្រាស់ឡើយ
  • ជារបស់មានតម្លៃមួយដែលកម្រ (មិនសម្បូរ ច្រើនហូរហៀរនោះទេ)
  • តំណាងឲ្យសេដ្ឋកិច្ចប្រទេសជាតិ (បើមាសឡើងថ្លៃ សេដ្ឋកិច្ចនឹងកើនឡើង តែបើមាសចុះថោក សេដ្ឋកិច្ចនឹងធ្លាក់ចុះទៅតាមនោះដែរ។

២. មកមើលថាប្រទេសណាខ្លះ ដែលសម្បូរមាសច្រើនជាងគេនៅលើពិភពលោក

ធនាគារកណ្តាលរបស់ប្រទេសទាំង ១០ដែលតម្កល់ទុកមាសច្រើនជាងគេ (ទិន្ន័យត្រឹមខែសីហាឆ្នាំ២០២០) មានដូចជា ៖

១.ធនាគារប្រទេសអាមេរិក៖ ៨១៣៤តោន

២.ធនាគារប្រទេសអាលឺ្លម៉ង់៖ ៣៣៦៤តោន

៣.ធនាគារប្រទេសអុីតាលី៖ ២៤៥២តោន

៤.ធនាគារប្រទេសបារាំង៖ ២៤៣៦តោន

៥.ធនាគារប្រទេសរុស្សី៖ ២៣០០តោន

៦.ធនាគារប្រទេសចិន៖ ១៩៤៨តោន

៧.ធនាគារប្រទេសស្វីស៖ ១០៤០តោន

៨.ធនាគារប្រទេសជប៉ុន៖ ៧៦៥តោន

៩.ធនាគារប្រទេសឥណ្ឌា៖ ៦៥៨តោន

១០.ធនាគារប្រទេសហូឡង់៖៦១៣តោន ។

(ប្រភព៖ www.usfunds.com)

៣. មុនសម្រេចចិត្តទិញមាស គួរដឹងកត្តាអ្វីខ្លះដែលនាំឲ្យមាសឡើងថ្លៃ

ជាទូទៅកត្តាតម្រូវការ និងការផ្គត់ផ្គង់ គឺជាការកំណត់នូវតម្លៃមាសឡើង។

មានចំណុចជាច្រើនដែលមានឥទ្ធិពលលើតម្លៃមាស តែយើងសូមលើកយកតែពីរចំណុចធំៗ មកបកស្រាយ ៖

  • កត្តាកំណើនតម្រូវការ ឧទាហរណ៍ ដូចជាកំណើនតម្រូវការវិនិយោគមាសសុទ្ធទាំងមាសដុំ និងកាក់មាស ។ នៅពេលណាដែលតម្រូវការកើនឡើងនាំឲ្យតម្លៃមាសឡើងផងដែរ។ ជាក់ស្តែង កាលពី ៤ឆ្នាំមុនតម្លៃមាសកើនឡើងពី ១១៣៣ដុល្លារដល់ ១៣៥៧ក្នុង ១អោន។ កាលនោះ ដោយសារតែតម្រូវការវិនិយោគលើមាសរបស់អ្នកវិនិយោគិនចិន មានការកើនឡើងខ្លាំងក្នុងអំឡុងពេល ៣ត្រីមាស នាឆ្នាំ២០១៧។

ប្រភពពីក្រុមប្រឹក្សាទីផ្សារមាសពិភពលោក បានឲ្យដឹងថា ទំហំសរុបនៃតម្រូវការវិនិយោគលើមាសសុទ្ធ បានកើនឡើងដល់ ៨០% នៅត្រីមាសទី១ ឆ្នាំ២០២០។

  • កត្តាតំហយការផ្គត់ផ្គង់ ឬការផលិត ប្រទេសអាហ្រ្វិកខាងត្បូងដែលធ្លាប់ជាប្រទេសលំដាប់ទី១ ផលិតមាសច្រើនជាងគេ បាន ៣៤១តោនក្នុងឆ្នាំ២០០៤ បានបន្ថយការផលិតមកនៅសល់ត្រឹមតែ ៩០តោនប៉ុណ្ណោះក្នុងឆ្នាំ២០១៩ ខណ:ការផលិតមាសរបស់សហរដ្ឋអាមេរិក និងអូស្រ្តាលីនៅថេរ។

ជាក់ស្តែង ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ការផលិតមាសបានថយចុះ ១៥,៤តោនធៀបទៅនឹងត្រីមាសទី៣ នៃឆ្នាំដដែល។

បន្ថែមពីលើការផ្គត់ផ្គង់ និងតម្រូវការខាងលើកំណើនក្រុមហ៊ុនរុករករ៉ែមាសក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាប្រទេស ឈីលី និងប្រទេសនានាក្នុងទ្វីបអាហ្រ្វិច និងអាស៊ីកណ្តាល ក៏ជាកត្តាដែលលអាចនាំឲ្យតម្លៃមាសហក់ឡើងផងដែរ។

ប៉ុន្តែយ៉ាងណាសូមកុំភ្លេចតាមដាន និងវិភាគលើរូបិយបណ្ណដុល្លារអាមេរិកផងដែរព្រោះវាមានឥទ្ធិពលលើតម្លៃមាសខ្លាំង។

៤. តើគួរទិញមាស ដែរ ឬ ទេ ?

បើមានលទ្ធភាពគ្រប់គ្រាន់អ្នកគួរតែទិញទុក ព្រោះថាទាំងពេលនេះ និងនាថ្ងៃមុខ មាសនៅតែមានតម្រូវការទូទាំងពិភពលោក ហើយហាងឆេងមាសមិនងាយធ្លាក់ចុះច្រើនឡើយ។

៥. របៀបទិញមាស ដើម្បីអាចចំណេញ?

វិធីក្នុងការដោះដូរមាសមានច្រើនរបៀប ដែលអាចឲ្យលោកអ្នកជ្រើសរើសបានដូចជា ទិញមាសដោយផ្ទាល់ ឬដោះដូរតាមអនឡាញ។ ទាំងពីរផ្លូវនេះលោកអ្នកអាចរកប្រាក់ចំណេញបាន គ្រាន់តែរបៀបខ្លះអាចនឹង ចំណេញយូរ ឬឆាប់។

បើអ្នកទិញមាសក្នុងទីផ្សារធម្មតា ឬទីផ្សារជាក់ស្ដែង គឺអ្នកត្រូវមានប្រាក់ដុលសរុប ១៧៨៦.៦៥ ដុល្លារក្នុង ១អោន (ហាងឆេងក្នុងម៉ោងកំពុងសរសេរ) គ្រប់តាមហាងឆេងមាសលើទីផ្សារ ទើបទិញបាន។

រីឯការដោះដូរមាសតាមប្រព័ន្ធអនឡាញ ឬ Forex Trading វិញ អ្នកអាចដោះដូរបានគ្រប់ពេលវលា និងគ្រប់ទីកន្លែង ដែលអ្នកចង់ ឲ្យតែក្រឡេកឃើញថាបានផលចំណេញ ដោយអ្នកគ្រាន់តែចំណាយទុន ១% ប៉ុណ្ណោះស្មើនឹង ១៧.៨៦ ដុល្លារគឺ អ្នកអាចទិញអត្រាហាងឆេងមាស ក្នុងតម្លៃ១៧៨៦.៦៥ ដុល្លារក្នុង ១អោនបានហើយ។ រីឯការចំណេញក៏លឿនជាងទិញមាសផ្ទាល់ដែរ ព្រោះអាស្រ័យលើការឡើងចុះនៃទីផ្សារ។

ជាក់ស្ដែង បច្ចុប្បន្ននេះ គេនិយមដោះដូរមាសតាម Forex ព្រោះថាផលចំណេញលឿន អំណោយផល និងចំណាយតិចជាងទិញផ្ទាល់ខ្លាំង។ ម៉្យាងទៀត នៅប្រទេសកម្ពុជាបច្ចុប្បន្ន ការជួញដូរមាសកំពុងតែសកម្មខ្លាំង និងមានក្រុមហ៊ុនជំនាញក្នុងការណែនាំ ជួយបង្រៀន និងពន្យល់បន្ថែមអំពីការដោះដូរមាសលើទីផ្សារអនឡាញ។

Commo T ជាក្រុមហ៊ុនជំនាញ ឧបករណ៍និស្សន្ទថ្មីនៅកម្ពុជា តែមានអ្នកជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំ យល់ច្បាស់អំពី Forex រង់ចាំពន្យល់ណែនាំលោកអ្នកគ្រប់ពេលវេលា។

ចង់យល់កាន់តែច្បាស់ ចុចទីនេះ ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការបោះទុនវិនិយោគ ឬបើកគណនី ក្នុងការ Trading ដោយឥតគិតថ្លៃ។

Commo T ជាក្រុមហ៊ុនទទួលបានអញ្ញាប័ណ្ណអាជីវកម្មស្របច្បាប់ពីគណៈកម្មការមូលបត្រកម្ពុជា ដើម្បីធ្វើអាជីវកម្ម Forex Trading កម្រិតអន្តរជាតិមួយ ប្រកបដោយទំនុកចិត្តខ្ពស់សម្រាប់អតិថិជននៅកម្ពុជា។

លោកអ្នកអាចសាកល្បងដោយផ្ទាល់ និងស្វែងយល់បន្ថែមអំពីជំនាញនេះ ក្រៅពីការងារគោលរបស់លោកអ្នក ព្រោះថាអ្នកអាចរកប្រាក់ចំណូលចូលគ្រួសារបន្ថែមពី Forex Trading។

សម្រាប់ព័ត៌មានលម្អិត ឬ ចំណេះដឹងផ្សេងៗ ជុំវិញការជួញដូរលើរូបិយវត្ថុបរទេស (Forex) អាចចូលទៅកាន់ ៖

  • ព័ត៌មានបន្ថែម ៖ Commo T
  • ជួបជាមួយអ្នកជំនាញនៅ Commo T ដោយផ្ទាល់ទីតាំង ៖ អគារលេខ៤២ ផ្លូវ សម្តេចប៉ាន លេខ ២១៤, សង្កាត់បឹងរាំង ខណ្ឌដូនពេញ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់