• 2021-02-20 03:38:59
  • ព័ត៌មាន

សូមអ្នកពាក់ព័ន្ធចូលក្លឹប N8 ចូលខ្លួនទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់

  • 2021-02-20 03:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបិទក្លឹប N8 និងអគារស្នាក់នៅ (Apartment) មួយចំនួននៅតំបន់នោះ ដើម្បីបង្ការការឆ្លងរាលដាលកាន់តែធំទៅក្នុងសហគមន៍ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យស្វែងរកអ្នកដែលពាក់ព័ន្ធ ក្លិប N8 ជាសំបុកធំបំផុត ដែលបង្ករឱ្យមានការឆ្លងទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ត្រឹមតែជាង ១០ ម៉ោងកម្ពុជា រកឃើញ ៣២ ករណីឆ្លងកូវីដ ១៩ នៅរាជធានីភ្នំពេញ ចេញពីក្លឹប N8។

នេះគឺជាព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ក្នុងប្រទេសកម្ពុជា ជាលើកទី ៣ ហើនៅប្រទេសកម្ពុជា ។ ដូច្នេះសូមបងប្អូនប្រជាជនកម្ពុជាទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយអនុវត្តទៅតាមវិធានការសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាពិសេសកាត់បន្ថយកុំទៅកន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើន ៕

មតិយោបល់