- 2021-02-20 03:50:16
- ព័ត៌មាន
ផ្ទុះកូវីដ១៩ក្នុងសហគមន៍លើកនេះ តើសាលារៀន និងរៀបការ បិទឬអត់?
- 2021-02-20 03:50:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះកូវីដ១៩ក្នុងសហគមន៍លើកនេះ តើសាលារៀន និងរៀបការ បិទឬអត់?
ចន្លោះមិនឃើញ
នៅព្រឹកនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣២នាក់ដែលជាព្រឹត្តិការណ៍ឆ្លងកូវីដ១៩ក្នុងសហគមន៍។ កត្ដានេះហើយ ទើបបានជាព្រឹកនេះមានការបិទកន្លែងកម្សាន្តមួយចំនួន និងតំបន់ខ្លះផងដែរ ដែលស្ថិតក្នុងកន្លែងផ្ទុះមេរោគខ្លាំង។
ដោយឡែកសម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ច្បាស់ដែរថាឆ្លងលើកនេះសម្ដេចមិនបានបញ្ជាឱ្យមានការបិទសាលារៀនរដ្ឋ និងឯកជនដូចលើកមុននោះទេ។ តែក៏ត្រូវចូលរួមតាមដានសុខភាពឱ្យបានម៉ត់ចត់ផងដែរចំពោះសិស្សសាលាទាំងអស់។ ដោយឡែកសម្រាប់ការរៀបការវិញ ក៏មិនបានផ្អាកដូចគ្នា។ តែត្រូវរក្សាគម្លាតជាដាច់ខាត និងវិធានការ ៣ការពារ និង ៣កុំ ។