• 2021-02-20 04:33:32
  • ព័ត៌មាន

ផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ ផ្ដើមពីអ្នកត្រៀមទៅក្រៅប្រទេស សុំលិខិតបញ្ជាក់ពីសុខភាព ស្រាប់តែតេសវិជ្ជមានកូវីដ-​១៩

  • 2021-02-20 04:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី ២០ កុម្ភៈ ២០២១ នេះ អំពីការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកទី ៣ ដោយដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ។

បញ្ជាក់ពីដំណើរដើមទង នាំឱ្យឆ្លងចូលសហគមន៍នេះ សម្ដេចតេជោ បានថ្លែងថា ដើមហេតុ​ដំបូង​គឺ​មាន​អ្នក​សុំ​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយបានស្នើសុំលិខិតបញ្ជាក់ពីសុខភាព ពីសំណាក់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ប៉ុន្តែគាប់ជួនអីពេលនោះ ស្រាប់តែអ្នកដែលបានស្នើសុំទាំងនោះ តេស្តវិជ្ជមានកូវីដ-១៩ តែម្ដង ។ ដោយលទ្ធផល​មា រកឃើញ​មាន​​អ្នក​ឆ្លង​ ៣២ ករណី ក្នុងរយៈពេលតែជាង ១០ ម៉ោងប៉ុណ្ណោះ ។

រូបតំណាង

បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបិទក្លឹប N8 និងអគារស្នាក់នៅ (Apartment) មួយចំនួននៅតំបន់នោះ ដើម្បីបង្ការការឆ្លងរាលដាលកាន់តែធំទៅក្នុងសហគមន៍ ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យស្វែងរកអ្នកដែលពាក់ព័ន្ធ ក្លិប N8 ជាសំបុកធំបំផុត ដែលបង្ករឱ្យមានការឆ្លងទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ។

នេះគឺជាព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ក្នុងប្រទេសកម្ពុជា ជាលើកទី ៣ ហើនៅប្រទេសកម្ពុជា ។ ដូច្នេះសូមបងប្អូនប្រជាជនកម្ពុជាទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយអនុវត្តទៅតាមវិធានការសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស់ ការលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាពិសេសកាត់បន្ថយកុំទៅកន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើន ៕

មតិយោបល់