• 2021-02-21 09:34:49
  • ព័ត៌មាន

ផ្អាកភ្លាមៗ! រកឃើញស្ត្រីម្នាក់ជាបុគ្គលិកភោជនីយដ្ឋានមួយ នៅតាខ្មៅ មានស្វាមីធ្វើការនៅក្លឹប N8

  • 2021-02-21 09:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី ២១ កុម្ភៈ ២០២១ នេះអាជ្ញាធរបានចុះបិទភោជនីយដ្ឋាន ឡូហ្សិក II នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោយរកឃើញមានស្ត្រីម្នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ។

តាមព័ត៌មានបឋមដែល “Sabay” ទទួលបាន ការផ្អាកភោជនីយដ្ឋានខាងលើ បន្ទាប់ពីរកឃើញស្ត្រីម្នាក់ មានស្វាមីជាបុគ្គលិកធ្វើការនៅក្លឹប N8 នៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ដែលជាប្រភពចម្លងវីរុសកូវីដដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ។

បច្ចុប្បន្ននេះស្ត្រីរូបនេះបានយកវត្ថុសំណាក ដើម្បីយកទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ដោយមិនទាន់ដឹងលទ្ធផលយ៉ាងណានៅឡើយទេ ។ ចំណែកទីតាំងភោជនីយដ្ឋានខាងលើនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការហ៊ុមព័ទ្ធ ៕

មតិយោបល់