• 2021-02-21 16:17:00
  • ព័ត៌មាន

អ្នកឆ្លងថ្មីៗកាន់តែច្រើន សម្ដេច ហ៊ុន សែន ប្រកាសទាំងយប់ឱ្យត្រៀមមន្ទីរពេទ្យទាហាន-ពេទ្យជោរៃ ដាក់អ្នកជំងឺកូវីដ-១៩

  • 2021-02-21 16:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសារសំឡេងរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានផ្ញើទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ឱ្យ ពិនិត្យមើលមន្ទីរពេទ្យយោធា ដើម្បីដាក់អ្នកជំងឺកូវីដ១៩ ព្រោះសភាពការណ៍មិនសូវល្អប៉ុន្មានឡើយ ត្រូវដើរមុនមួយជំហាន ដោយក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ មានមនុស្សជាង ៥០ នាក់ ។

តាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីព្រឹកថ្ងៃទី ២១ កុម្ភៈ ២០២១ នេះឃើញ១៧ នាក់ ។ ក្នុងនោះ សហគមន៍មានចំនួន ១៥ នាក់ ក្នុងថ្ងៃដដែលនេះ រកឃើញ ១៤ នាក់ថែមទៀត ។ នេះជាការកើនឡើងយ៉ាងគំហុគមួយ ដែលត្រូវត្រៀមខ្លួនទុកជាមុន ។ ក្នុងនោះដែរដើម្បីដោះស្រាយបញ្ហានេះ សម្ដេច បញ្ជាក់ថា មន្ទីរពេទ្យជោរៃ ដែលជាពេទ្យឯកជនធំជាងគេមួយ មាននៅសល់អគារច្រើន អាចពិនិត្យដាក់ជំងឺបាន ។ សម្ដេចថ្លែងថា សភាពការណ៍នេះត្រូវដើរឱ្យបានមុនមួយជំហាន ទើបអាចគ្រប់គ្រងបាន ៕

មតិយោបល់