• 2021-02-22 03:05:07
  • ព័ត៌មាន

​ទិដ្ឋភាព​ក្ដៅ​ៗ ​គ្រូ​ពេទ្យ​ចុះ​យក​សំណាក​សិស្ស​នៅ​សាលា ហ៊ុន សែន​ភ្នំពេញ​ថ្មី​ហើយ​

  • 2021-02-22 03:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​សិស្សានុសិស្ស​ទាំងអស់ នៃ​សាលា អេស អាយ អេស ​និងវិទ្យាល័យសម្តេច ហ៊ុន សែន​ភ្នំពេញថ្មី ​ដែលមាន​ការ​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ គឺចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូម​អញ្ជើញ​មក​យក​សំណាក​នៅ​វេលាម៉ោង ១០ព្រឹក នៅ​ទីតាំង​សាលាទាំងពីរ ​ដើម្បីតេស្តរកវីរុសកូវីដ-១៩ ។

​ដោយ​ឡែក​នៅ​មុន​នេះ ​ក្រុម​គ្រូ​ពេទ្យ​បាន​ចុះ​ដល់​សាលា ហ៊ុន សែន​ភ្នំពេញ​ថ្មី​ហើយ ​ដើម្បី​យក​សំណាក​សិស្ស។ ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះ​ៗ​នៃ​ការ​ចុះ​យក​សំណាក៖

គួរ​បញ្ជាក់​ផង​ដែរ​ថា ​តាម​ក្រសួងសុខាភិបាល​ រហូតមកដល់ពេលនេះ បាន​រក​ឃើញ​អ្នក​ឆ្លងវីរុស​កូវីដ​១៩​សរុប​ ៥៦៨ករណី ក្​នុងនោះអ្នកជំងឺ៤៧៥នាក់ បានជាសះស្បើយ។ ជាមួយ​គ្នា​នោះ​ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល​ បានរកឃើញ​ករណីឆ្លង​ថ្មី​កើន​ដល់ ៧៦នាក់ ក្នុងនោះ​ មានប្រុស៣៧នាក់ និងស្រី៣៩នាក់ផងដែរ៕

រូបភាព៖ យ៉ន់ សូវៀត

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់