• 2021-02-22 09:08:45
  • ព័ត៌មាន

ប្រទះឃើញ សត្វ ភេនឃ្វីន មានពណ៌លឿងជាលើកដំបូងដោយអ្នកថតរូបជនជាតិប៊ែលហ្សិក

  • 2021-02-22 09:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ ​ដែលគេស្គាល់​ថា ជាអ្នកថត​រូប សត្វព្រៃ​អាជីពម្នាក់​ បានថតផ្តិត​ យករូបភាព​សត្វ ភេនឃ្វីន​មួយក្បាលដែល​មានពណ៌​ចំណែកខុស​ពីសត្វ ភេនឃ្វីន​ដទៃទៀត។

បុរស​ជនជាតិ​ប៊ែលហ្សិក​ រូបនេះមាន ឈ្មោះថា Yves Adams ​។​ ជារឿយៗ ​តែងដើរ​ប្រមាញ់​ ថតយក​រូបភាព​ ពីជីវិត​សត្វព្រៃ ​មិនដែលខាន​។ កាលពីឆ្នាំ ២០១៩ កន្លងទៅ រូ​ប​លោក​បាន ដឹកនាំ​ក្រុម អ្នកថតរូប​មួយក្រុម ដើម្បី​ទៅផ្តិត​យក​ទិដ្ឋភាព​ ដ៏ស្រស់បំព្រង​ នៅភាគខាងត្បូង តំបន់អាត្លង់ទិច។​

នៅពេលធ្វើដំណើរ ទៅដល់កោះមួយ នៅតំបន់ South Georgia​ ក្រុមលោក Adams បានប្រទះឃើញហ្វូងសត្វ ភេនឃ្វីនជាង១២មុឺនក្បាល។ អ្វីដែលធ្វើឲ្យបុរសចូលចិត្តថតរូបសត្វព្រៃខាងលើនេះ​ភ្ញាក់ផ្អើល គឺ សត្វភេនឃ្វីន មួយក្បាលមាន សម្បុរលឿងខុសប្លែកពីគេ។ សត្វភេនឃ្វីន មានសម្បុរពណ៌លឿងនេះ ត្រូវបានគេជឿថា​ មានតែមួយប៉ុណ្ណោះ នៅលើពិភពលោក៕

ប្រភព៖ 9gag ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់