• 2021-02-23 23:48:45
  • ព័ត៌មាន

បញ្ជាក់ច្បាស់ៗពីរដ្ឋបាលខេត្តកំពង់ស្ពឺ គ្មានករណីឆ្លងកូវីដ១៩ លើសិស្សនៃអនុវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺ

  • 2021-02-23 23:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើការបញ្ជាក់ច្បាស់ៗថា មិនមានករណីឆ្លងកូវីដ១៩ លើសិស្សក្នុងអនុវិទ្យាល័យបាយឆុបនោះទេ។

ក្រោយពីមានការចែករំលែកថា សិស្សសាលាម្នាក់នៃអនុ.បាយឆុប ក្នុងខេត្តកំពង់ស្ពឺបានឆ្លងកូវីដ១៩ លើបណ្តាញសង្គម រដ្ឋបាលស្រុកបានធ្វើការសាកសួរ និងស៊ើបអង្កេតភ្លាមៗ និងបានរកឃើញថា មិនមានករណីនៃការឆ្លងកូវីដលើសិស្សក្នុងអនុ.វិទ្យាល័យបាយឆុបឡើយ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់លោកនាយកសាលា នៃអនុ.បាយឆុប។

ចំពោះករណីនេះ គឺដោយសារតែម្តាយឳពុករបស់របស់សិស្សម្នាក់នោះបានប៉ះពាល់ដោយប្រយោលនៅក្នុងព្រឹត្តិការណ៍២០ កុម្ភៈ គឺមិនបានប៉ះពាល់ផ្ទាល់ជាមួយអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ហេតុនេះ ពួកគាត់ស្ថិតនៅក្នុងចំណោមអ្នកប្រឈមឆ្លងទាបបំផុត។ បច្ចុប្បន្ន ពួកគាត់បានកំពុងធ្វើចត្តាឡីស័កនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

នេះជាការបញ្ជាក់ផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដូច្នេះសូមបងប្អុនបញ្ឈប់រាល់ការចែករំលែកព័ត៌មានមួយនេះតទៅទៀត

អត្ថបទ ៖ Art

មតិយោបល់