• 2021-02-24 01:44:33
  • ព័ត៌មាន

៤ថ្ងៃជាប់គ្នា រកឃើញអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កម្ភៈ ជាង១០០នាក់

  • 2021-02-24 01:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការផ្ទុះការឆ្លងជាសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រសួងសុខាភិបាលបានបន្តចុះស្វែងរកអ្នកជាប់ពាក់ព័ន្ធ ក៏ដូចជាទីកន្លែងពាក់ព័ន្ធផ្សេងៗ ដែលគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកជំងឺកូវីដ១៩ ដែលឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាង១០០នាក់ និងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យមួយចំនួនក្នុងរាជធានីភ្នំពេញ និងធ្វើចត្តាឡីស័ករាល់អ្នកពាក់ព័ន្ធទាំងអស់ និងបានបន្តរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើរហូតដល់ទៅ ៤៧ទីតាំង និងបានបិទនូវទីតាំងមួយចំនួនហើយដែរ។

នាថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៣៨នាក់ បន្ថែមលើចំនួន ដែលរកឃើញកាលពី៣ថ្ងៃមុន ដោយគិតចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ សរុបមានចំនួន ១០៧នាក់ ជាអ្នកជំងឺកូវីដដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈនេះ។

យ៉ាងណាមិញ បច្ចុប្បន្នអ្នកជំងឺជាង១០០នាក់នេះត្រូវបានដាក់សម្រាកឲ្យព្យាបាលក្នុងមន្ទីពេទ្យរួចរាល់ហើយ ៕

អត្ថបទ ៖ Art

មតិយោបល់