• 2021-02-24 08:18:58
  • ព័ត៌មាន

លោកជំទាវ ឱ វណ្ណឌីន «វ៉ាក់សាំងមានចំនួនកំណត់ និងចាក់ឲ្យក្រុមនុស្សអាទិភាព ហើយចាក់មិនគិតលុយនោះទេ»

  • 2021-02-24 08:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាក់សាំងកូវីដ១៩ (ស៊ីណូហ្វាម) ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមាណិតចិនកំពុងត្រូវបានប្រើប្រាស់សម្រាប់ចាក់ជូនដល់ក្រុមមនុស្សអាទិភាព ដែលមានដូចជា ក្រុមគ្រូពេទ្យ បុគ្គលិក មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ និងមិនមានការគិតលុយ ឬសេវាពីក្រុមមនុស្សខាងលើដែលស្ម័គ្រចិត្តចាក់នោះទេ។ នេះបើយោងតាមសម្លេងរបស់លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានមួយថា មានការចាក់វ៉ាក់សាំងយកលុយនៅក្នុងមន្ទីពេទ្យកាល់ម៉ែត និងសូមធ្វើការថ្កោលទោសចំពោះការចែករំលែកព័ត៌មានមិនពិតដែលនាំឲ្យមានភាពវឹកវរនៅក្នុងប្រទេស។ យ៉ាងណាមិញ នៅក្នុសារជាសម្លេង លោកជំទាវបានបញ្ជាក់ថា ដោយវ៉ាក់សាំងមានចំនួនកំណត់ ហើយមានការត្រៀមទុកសម្រាប់អ្នកដែលត្រូវចាក់ទី២ បន្ទាប់ពីចាក់លើកទី១រួចរាល់ ដូច្នេះក្រៅពីក្រុមអាទិភាពខាងលើ សូមបងប្អូនរងចាំការប្រកាសរបស់ក្រសួងសុខាភិបាល៕

អត្ថបទ ៖ Art

មតិយោបល់