• 2021-02-25 02:45:19
  • ព័ត៌មាន

អ្នកជំនាញបកស្រាយ រឿងជនជាតិចិន៦នាក់ វិជ្ជមានកូវីដ១៩

  • 2021-02-25 02:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រះមន្ទិលសង្ស័យរឿងជនជាតិចិន៦នាក់ នៅខេត្តព្រះសីហនុ ទៅធ្វើតេស្តចង់ចេញទៅស្រុកវិញ មានវិជ្ជមានកូវីដ១៩ ដោយមានសំណួរចោទឡើងថា គាត់អ្នកនៅក្នុងស្រុកចង់ចេញក្រៅហេតុអ្វីដាក់ពួកគាត់ជាអ្នកដំណើរ? មួយទៀត តើហេតុអ្វីបានជាដាក់ក្នុងរបាយការណ៍អ្នកទាំង៦ មិនស្ថិតនៅក្នុងអ្នកឆ្លងសហគមន៍ «២០កុម្ភៈ»? ឆ្លើយតបនឹងចំណោតបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ដូចខាងក្រោមថា ៖

សូមចុចអាន៖ ជនជាតិចិន៦នាក់ រស់នៅព្រះសីហនុ សុំធ្វើតេស្តបញ្ជាក់សុខភាពដើម្បីទៅស្រុកវិញ តែលទ្ធផលវិជ្ជមានកូវីដ១៩

  1. ជនជាតិចិនទាំងនេះ គឺជាអ្នកធ្វើដំណើរ បានមកដល់កម្ពុជា រួចផុតពីការធ្វើចត្តាឡីស័ក (ដើរកម្សាន្តនៅកម្ពុជា ក្នុងនាមជាអ្នកដំណើរ) ហើយនៅពេលត្រឡប់ទៅស្រុកវិញ តម្រូវឲ្យមានការពិនិត្យសុខភាព ក៏ពិនិត្យឃើញវិជ្ជមានកូវីដ១៩ ដូច្នេះ របាយការណ៍សម្រេចដាក់ថា ជាអ្នកដំណើរ។

  2. របាយការណ៍មិនដាក់ពួកគេនៅក្នុងការឆ្លងសហគមន៍ «២០កុម្ភៈ» ដោយសារតែក្រសួងស្រាវជ្រាវទៅមិនទាន់រកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈនៅឡើយ ព្រោះពួកគាត់ជាអ្នកស្ម័គ្រចិត្តមកធ្វើតេស្តដោយខ្លួនឯង។ យ៉ាងណាមិញ ក្រសួងនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ប្រសិនបើ ពួកគេមានសវតាយ៉ាងណា នឹងធ្វើបច្ចុប្បន្នភាពនៅពេលក្រោយបន្ថែមទៀត។

គួរបញ្ជាក់ថា ថ្ងៃនេះក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវិរុសកូវិដ១៩ ថ្មី ចំនួន ៦៥នាក់ និងមានករណីជាសះស្បើយចំនួន ១នាក់ ។ ក្នុងនោះដែរ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៧នាក់ គឺជាអ្នកដំណើរចូលមកកម្ពុជា ចំណែកឯ ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៥៨នាក់ទៀត គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់