• 2021-02-25 03:07:41
  • ព័ត៌មាន

Biden ត្រៀម​ ​៤០០០​លាន​ដុល្លារ​ដល់​កម្មវិធី​វ៉ាក់សាំង COVAX សម្រាប់​ពិភពលោក​​

  • 2021-02-25 03:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Joe Biden ​សន្យា​ផ្តល់​ប្រាក់​ចំនួន ​៤០០០​ លាន​ដុល្លារ ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ​ដែល​គេ​ហៅ​ថា COVAX។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​​ប្រើ​ជំនួប​លើក​ទី១ ​របស់​លោក ​ជាមួយ​មេដឹកនាំ​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង៧ ​ឬ G7 ដើម្បី​ប្រកាស​ការ​បរិច្ចាគ​ប្រាក់​ជា​បន្ទាន់​ចំនួន ​២០០០​លាន​ដុល្លារ​ ដល់​កម្មវិធី COVAX ដែល​ដឹកនាំ​រួម​គ្នា​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

កម្មវិធី COVAX នោះ​ មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ​ស្មើ​ភាព​គ្នានៅ​ជុំវិញ​ពិភពលោក។ ចំណាត់ការ​របស់​ Biden ​ខុសគ្នា​យ៉ាង​ខ្លាំង​ពី​ Donald Trump ដែល​​គំរាមកំហែង​ចាកចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​ ដែល​លោក​​ចោទប្រកាន់​ថា មាន​ការ​ជិត​ស្និទ្ធ​ខ្លាំង​ពេក​ជាមួយ​ប្រទេស​ចិន៕

ប្រភព៖ Foxnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់