• 2021-02-25 03:48:09
  • ព័ត៌មាន

ក្រសួងព័ត៌មានប្រកាសលុបកាសែត Angkor Today ក្រោយបំភ្លៃព័ត៌មានមិនពិត រឿងកម្ពុជាលក់វ៉ាក់សាំង​កូវីដ១៩ ជាជំនួយរបស់ចិន

  • 2021-02-25 03:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសលុបការធ្វើអជីវកម្មកាសែត អង្គរធូដេ​(Angkor today) របស់លោក អ៊ុងគង្គា ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព៍ត៌មានបំភ្លៃការពិត មានចេត្តនាធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្ករភាពច្របូកច្របល់នៅក្នុងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល​បានច្រាន​ចោល​នូវព័ត៌មាន​ដែលចោទប្រកាន់​ថា កម្ពុជា​បាន​លក់​វ៉ាក់សាំងកូវីដ១៩​ ដែលជាជំនួយ​របស់ចិន។ ការច្រានចោលនេះធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាន​ អង្គរធូដេ បាន​ចុះផ្សាយ​អំពីដំណឹងមិនពិត​​អំពីការលក់វ៉ាក់សាំងរបស់ចិន ដែលបានផ្ដល់ជំនួយ​ដល់កម្ពុជា​ កាលពីពេលកន្លងមក។​លោកស្រី ឱ វណ្ណឌីន បានចាត់ទុកថា ការចុះផ្សាយ​នេះ ជារឿងផ្តេសផ្តាស់។

សូមមើលសេចក្តីប្រកាសដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់