• 2021-02-25 04:17:34
  • ព័ត៌មាន

ពលករ៧នាក់ រត់គេចអត់ព្រមធ្វើចត្តាឡីស័ក ឥលូវចាប់បានស្រេច!

  • 2021-02-25 04:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករខ្មែរ៧នាក់ ដែលគេចវះមិនព្រមធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែនធ្វើការឃាត់ខ្លួនហើយ។ នេះបើតាមប្រភពផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កម្លាំងអន្ត្រាគមន៍ឈរជើងតាមខ្សែបន្ទាត់ក្នុងស្រុកសំពៅលូន ចំណុចប៉ុស្តិ៍នគរបាលលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែនមកពីប្រទេសថៃចំនួន៧នាក់ ដែលក្នុងនោះរួមមាន ស្រី២នាក់ រួមទាំងក្មេងប្រុសម្នាក់ផង ដែលពួកគាត់គេចវះមិនព្រមចូលធ្វើចត្តាឡីស័ក នៅក្នុងភូមិស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឲ្យដឹងដែរថា ពលករទាំង៧នាក់ត្រូវបានសមត្ថកិច្ចចម្រុះដឹកតាមរថយន្តតូយ៉ូតា១បាំងដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ស្រុកសំពៅលូន ៕

អត្ថបទ ៖ Art

មតិយោបល់