• 2021-02-25 05:09:24
  • ព័ត៌មាន

ពលករ១៤នាក់ ឃាត់ខ្លួនភ្លាមៗ ក្រោយគេចវះមិនព្រមធ្វើចត្តាឡីស័ក

  • 2021-02-25 05:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលករខ្មែរ ១៤នាក់ដែលឆ្លងដែនពីប្រទេសថៃ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថាពួកគាត់បានគេចវះមិនព្រមធ្វើចត្តាឡីស័ក។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងអន្តរាគមន៍បានឃាត់ខ្លួនពលករឆ្លងដែនពីប្រទេសថៃចំនួន១៤នាក់ មានប្រុស៧នាក់ និងស្រី៥នាក់ ព្រមទាំងក្មេង២នាក់ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។

គួរឲ្យដឹងថា ពលករទាំងនេះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តទួរីស១២កៅអី យកមកកាន់មណ្ឌលចត្រាឡីស័ក ស្រុកភ្នំព្រឹក ៕

អត្ថបទ ៖ Art

មតិយោបល់