• 2021-02-27 12:47:50
  • ព័ត៌មាន

ក្ដៅ​ៗ ​ជប៉ុន ​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​មាន​ជំងឺ​កូវីដ​១៩ បម្លែង​ខ្លួន​ថ្មី​

  • 2021-02-27 12:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ជប៉ុន ​បាន​សម្រេច​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​ប្រទេស​មាន​ជំងឺ​កូវីដ​១៩​បម្លែង​ខ្លួន​ថ្មី​ហើយ ​ក្រោយ​ពី​រក​ឃើញ​មេរោគ​ថ្មី​នេះ​លើ​អ្នក​ជំងឺ​៣​នាក់​កាល​ពី​ពេល​កន្លង​ទៅ​នេះ។

​បើ​តាម​លិខិត​ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ​បង្ហោះ​នៅ​មុន​នេះ ​គឺ​ការ​ប្រកាស​ខាង​លើ​នឹង​ចូល​ជា​ធរមាន​នៅ​ម៉ោង​០០:០០​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ទៅ។ ​ការ​ដាក់​នេះ ​មាន​ន័យ​ថា​អ្នក​ដំណើរ​មក​ពី​កម្ពុជា ​តម្រូវ​ឱ្យ​បង្ហាញ​មន្ត្រី​អន្ដោប្រវេស​ជប៉ុន​នូវ​លិខិត​បញ្ជាក់​សុខភាព​អវិជ្ជមាន​កូវីដ​១៩ ​ដែល​ធ្វើ​តេស្ដ​ក្នុង​រង្វង់​៧២​ម៉ោង​មុន​ធ្វើ​ដំណើរ ​ហើយ​ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ​ទៀត​នៅ​ពេល​មក​ដល់​ជប៉ុន។ ​ក្នុង​ករណី​មិន​អាច​ផ្ដល់​បាន​ទេ ​ជន​នោះ​នឹង​ត្រូវ​ស្នើ​ឱ្យ​នៅ​ដោយ​ឡែក​១៤​ថ្ងៃ​៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់